Top News

យុវតីមា្នក់សុំបែកគ្នា ដើម្បីទៅមើលថែម្តាយឈឺ សង្សារតាមកា.ប់ប៉ងដល់ជីវិត..



ភ្នំពេញ៖ យុវតីម្នាក់ត្រូវសង្សារម៉ូតូមកកាប់ចំនួន២កាំបិតបុ័ងតោ បណ្តាល ឱ្យ ស្ទើរតែដាច់ ជង្គង់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែរឿងប្រចណ្ឌ និងខឹងនាងសុំបែកគ្នា។

ហេតុការណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៣៦ ចំណុចខាងមុខម៉ាត 7 eleven ក្បែរផ្សារកណ្ដាល ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


តាមប្រភពពីយុវតីរងគ្រោះបានបញ្ជាក់ថា រូប នាង និងជនសង្ស័យជាសង្សារនឹងគ្នា បានរស់នៅជាមួយគ្នារយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យនៅជាមួយគ្នាដូចប្តីប្រពន្ធ ។ មូលហេតុដែលធ្វើឲ្យជនសង្ស័យដែលជាសង្សារនោះយកកាំបិតប៉ុងតោមកកាប់លើ រូបនាងចំនួនពីរកាំបិត ដោយសារតែរូបនាងបានចាកចេញពីផ្ទះ និងសុំជនសង្ស័យបែកគ្នា រស់នៅរៀងៗខ្លួន ដើម្បីរូបនាងត្រឡប់មកនៅជាមួយម្តាយ និងមើលថែម្តាយឈឺនៅផ្ទះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំង ចំណែកយុវតីរងគ្រោះត្រូវបាន បញ្ជូនទៅកម្មមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មកក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារកណ្ដាល១ ដើម្បីចាប់ជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ៕







Post a Comment

Previous Post Next Post

Kdaily-news ads