Top News

កម្លាំងនគរបាលស្រុកអង្គស្នួលមុនដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនិងបង្ក្រាបមុខសញ្ញាលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!




(ខេត្តកណ្តាល)៖ ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង១៥និង៣០នាទី។

ទីកន្លែងកើតហេតុនៅភូមិត្រពាំងទន្លាប់ឃុំសំរោងលើស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ជនសង្ស័យ០៣នាក់ប្រុស(មានសារធាតុញៀនក្នុងទឹកនោម +)

១-ឈ្មោះស៊ុន វិសាលភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើស្រុកអង្គស្នួលខេត្ដកណ្ដាល(អ្នកយកតុង ឃាត់ខ្លួន)។

២-ឈ្មោះណាំ ចន្នីភេទប្រុសអាយុ៥៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិខ្លុងឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្ដាល(អ្នកបាញ់មេអាប៉ោង ឃាត់ខ្លួន)។

៣-ឈ្មោះខុន ចាន់ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខរស់នៅភូមិត្រពាំងឈូកឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាល(អ្នកលេងឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ 

-មេអាប៉ោងមួយកម្រាលមានសរសេរលេខភ្នែកអាប៉ោងមួយ ផ្តិលជ័រពណ៌ក្រហមសម្រាប់គ្របមួយចានសម្រាប់បាញ់អាប៉ោងមួយនិងកាតូដាក់ដីខ្សាច់ពេញមួយ។

ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅផលិតឆ្នាំ2020លេខតួនិងលេខម៉ាស៊ីន5630294 និងពាក់ផ្លាក់លេខភ្នំពេញ1IB-9802 ។

សមត្ថកិច្ចបានឱ្យដឹងថា!

វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលសំរោងលើ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅទីតាំងកើតហេតុខាងលើមានការលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍សំរោងលើបានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្សួ័យបានចំនួនបីនាក់និងវត្ថុតាងមួយចំនួនដូចខាងលើបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពដូចខាងក្រោម៖

-ជនសង្ស័យឈ្មោះស៊ុនវិសាល ខ្លួនជាអ្នកមើលថែផ្ទះនិងទទួលយកតុងក្នុងមួយថ្ងៃបានប្រាក់ពីរម៉ឺនរៀលបានបើកឲ្យលេងបានប្រហែលមួយខែមកហើយ និងចេះប្រើប្រាស់សារធាតុញៀនប្រហែលប្រាំបីខែមកហើយនិងធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលមួយលើករយៈពេល១៨ខែពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះណាំ ចន្នីនិងឈ្មោះខុន ចាន់បានសារភាពថាខ្លួនជាអ្នកបាញ់អាប៉ោងនិងអ្នកលេងអាប៉ោងហើយចេះប្រើប្រាស់សារធាតុញៀនប្រហែលប្រាំខែមកហើយ។

ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី។ ដោយ៖ជួប សីលា






Post a Comment

Previous Post Next Post

Kdaily-news ads