Top News

មន្ត្រី​ពន្ធដា​ខេត្ត​ម្នាក់​ ​ត្រូវ​​ជន​មិន​ស្គាល់​មុខ​បើកឡានបុ.ក​​​.ហើយ​ទាញ​កាំ.បិ. ត​​.​កា.ប់ថែមទៀត​​.



ខេត្តបន្ទាយ​មាន​ជ័យ ​៖​ មន្ត្រី​សាខា​ពន្ធដា​ខេត្តបន្ទាយមានជ័យ​ម្នាក់ ​បើករថយន្ត​ចេញពី​ផ្ទះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បើករថយន្ត​បុក​ធ្លាក់​ស្រែ ​ហើយ​ទាញ​កាំបិត​ផ្គាក់​កាប់​បណ្តាល​របួសធ្ងន់​ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤​ នៅ​ចំណុច​សួន​ស្ព័​រ​ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។


ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា​ ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ដែល​ស្គាល់​ថា ​ជា​មន្ត្រី​សាខា​ព​ន្ល​ដា​ខេត្តបន្ទាយមានជ័យ បាន​បើករថយន្ត​កាមរីគូទស្វិត​ ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​2A-9247​ចេញពី​ផ្ទៈ​បាន​ប្រមាណ​​​៥០​ម៉ែត្រ​ពី​លិច​មក​កើត ​ត្រូវ​បាន​ជន​បង្ក​ដែល​បើករថយន្ត​ម៉ាកធុន​ត្រា​ពណ៌​.ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AZ-6879​ ចាំ​ផ្លូវបំបែក​ជា​បួន​ខាងជើង​បាន​បើក​បុក​ចំពាក់​កណ្តាល​រថយន្ត​ជន​រង​គ្រោះ​ចូល​ស្រែ​ ហើយទាញ​កាំ​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​កញ្ចឹង.ក ​បណ្តាល​របួស​ធ្ង​ន​ ហើយ​ជន​បង្ក​បើករថយន្ត​គេច​ទៅ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​យក​រថយន្ត​ប្លុង​ចោល​គេចខ្លួន​បាត់​។


​​ភ្លាម​ៗ​នោះ ​ឃើញ​សមត្ថកិច្ច​មាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ និង​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​/​ក្រុង​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ។ ដោយឡែក​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បាន​ដឹក​ទៅ​កាន់​មន្ទី​រពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ព្រោះ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​ជន​បង្ក​កាប់​ចំ​កញ្ចឹងក ​។


សមត្ត​កិច្ច​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ ករណី​ជន​រង​គ្រោះ​ដែល​បើករថយន្ត​ចេញពី​ផ្ទះ ​ត្រូវ​ជន​បង្ក​បើករថយន្ត​បុក​អោយ​ធ្លាក់​ចូល​ស្រែ​ ហើយ​ទាញ​កាំ​ផ្គាក់​កាប់​បណ្តាល​របួសធ្ងន់​ការ​សន្និ​ដ្ឋាន​ដំបូង​អាច​ជា​ករណី​គំនុំ​ ព្រោះ​ជន​បង្ក​បើកឡាន​មក​ចាំ​មើល​ពេល​ជន​រង​គ្រោះ​បើករថយន្ត​ចេញពី​ផ្ទះ​បើក​បុក​ ហើយ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ ​ហើយ​បើករថយន្ត​គេច​យក​ទៅ​ប្លង់​ចោល​គេចខ្លួន​បាត់ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​បង្ក​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕








Post a Comment

Previous Post Next Post

Kdaily-news ads