Top News

មិនដឹងមានវិបត្តិអ្វី! សម្រេចចិត្តយកកាំបិតចាក់ពោះខ្លួនឯង បានអាជ្ញាធរ សមត្ថកិច្ច និងលោកគ្រូពេទ្យ សង្គ្រោះទាន់ពេលវេលា..!




កណ្តាល៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដែលបុរសម្នាក់ មានវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន រហូតសម្រេចចិត្តយកកាំបិតចិត្តបន្លែមកចាក់ពោះខ្លួនឯង ត្រូវបានអាជ្ញាធរ សមត្ថកិច្ច និង រថយន្តមណ្ឌលសុខភាពសិត្បូ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកជ័យជំនះ   ដែលហេតុការដ៏កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង  ០៨និង៣០នាទីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ នៅក្នុងបរិវេនលំនៅដ្ធានស្ថឹតក្នុងភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរសេនីយ៏ត្រី ស៊ាង វុទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ធសិត្បូ បានប្រាប់អោយដឹងថា៖ ជនរងគ្រោះឈ្មោះ ឃាង ប៊ុនហួ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិសង្កាត់កើតហេតុ ដោយប្រើកាំបិតចិតបន្លែចាក់ពោះខ្លួនឯង  ( ធ្លាយពោះវៀន) ដេកដួលបង្ករភាព ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋក្បែរខាង  អាជ្ញាធរ សមត្ថកិច្ច និងបាន រថយន្តសាមុយរបស់មណ្ឌលសុខភាពសិត្បូ និងលោកគ្រូពេទ្យ ជួយអន្តរាគមន៏ ព្យួសេរ៉ូម(បឋម) និងបានដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។


លោក សាន សូត្រ អនុប្រធានភូមិព្រែកតាព្រីង បានប្រាប់បន្ថែមទៀតថា ÷ ជនរងគ្រោះ ជាបុរសពោះម៉ាយ ដោយមានកូន ០១ អាយុជាង១០ឆ្នាំ  ហើយបើតាមការសាកសួរទៅកូនរបស់បុរសរងគ្រោះ បានអោយដឹងខ្លះៗថា ÷  ឳពុក ហាក់បាក់ទឹកចិត្ត ក្រោយបាក់បែកអំពី ម្តាយ ( ប្រពន្ធជនរងគ្រោះ) និងក៏មាន ប្រើប្រាស់គ្រឿងញៀនខ្លះ  ពិសារគ្រឿងស្រវឹងខ្លះ  ហើយមុនពេលយកកាំបិតចាក់ពោះខ្លួនឯង  គឹកូន លឺឳពុក និយាយរអ៊ូៗតែម្នាក់ឯង   បានបន្តិច ក៏ឃើញយកកាំបិតមកចាក់ពោះខ្លួនឯង តែម្តង ៕ដោយ៖ ជួប សីលា








Post a Comment

Previous Post Next Post

Kdaily-news ads