កណ្តាល៖ មិនកួអោយជឿ ដែលជនសង្ស័យ ជាយុវតីមានវ័យទើបតែ១៧ឆ្នាំ អាចឆបោក មនុស្ស រហូត០៩នាក់ ទទួលបានគ្រឿងអលង្ការជាមាស ជិត០៤តំឡឹង ដែលករណីឆបោកខាងលើនេះ ទើបតែបានបែកធ្លាយ កាលពីព្រឹកម៉ោង០៦និង៤០នាទី ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ នៅចំណុចភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និងត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវនិងឈានទៅឃាត់ខ្លួន យុវតីជាជនសង្ស័យ បាននៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ ។
លោកវរសេនីយ៏ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានប្រាប់តាមប្រពន្ធ័តេឡេក្រាមអោយដឹងថា÷ ជនរងគ្រោះ ដែលបានចាញ់ការឆបោក
ពីយុវតីជាជនសង្ស័យ មានចំនួន០៩នាក់ :
១/ឈ្មោះ អន ផន ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរកសិករបាត់បង់ខ្សែរកមាស ហើយនិងបណ្តោងមាស ដែលមានទម្ងន់ (០៦ជី)។ ២/ឈ្មោះ កំ វ៉ាន់ឌី ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ
បាត់បង់ជញ្ជៀនមាស០១វង់ មានទម្ងន់ ០៥ជី។ ៣/ឈ្មោះ ជួប ភី ភេទប្រុស អាយុ៨៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកតាហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរអាចារ្យវត្ត
បាត់បង់ជញ្ជៀនមាស០១វង់ មានទម្ងន់០៥ជី០៣ហ៊ុន ។ ៤/ឈ្មោះ ឆែ វិម៉លី ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល
មុខរបរ លក់ដូរ បាត់បង់ជញ្ជៀនមាស០១វង់ មានទម្ងន់០៣ជី។៥/ឈ្មោះ អេង តាំងអោ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិរាម្មា សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល
មុខរបរលក់ដូរ បាត់បង់ក្រវិលផ្លាកទីន០១គូ មានទម្ងន់០១ជី។៦/ឈ្មោះ ជាប់ យ៉ុម ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល
មុខរបរ កសិករ បាត់បង់ខ្សែរកមាស០១ខ្សែរ មានទម្ងន់០៥ជី ។
៧/ឈ្មោះ កៅ ស្រ៊ីវ ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរកសិករ
បាត់បង់ជញ្ជៀនមាស០១វង់ មានទម្ងន់០៥ជី។ ៨/ឈ្មោះ យុន ខៃ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកសែម សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ កសិករ
បាត់បង់ខ្សែរកមាស០១ខ្សែរ មានទម្ងន់០២ ជី និង ប្រាក់រៀលចំនួន០៧មុឺនរៀល ។៩/ឈ្មោះ សុិន ឆាយ ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលមុខរបរកសិករ បាត់បង់ជញ្ជៀនមាស ០១វង់ មានទម្ងន់០៥ជី ។
សរុប ជាមាសសុទ្ធទម្ងន់ ៣៦ជី០៣ហ៊ុន ផ្លាកទីន០១ជី និងប្រាក់ ៧ម៉ឺនរៀល ។
ចំពោះយុវតីជា ជនសង្ស័យមានឈ្មោះ ជន ណាវី អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកតាសេក សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។
មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យកមាន
- ទូរសព្ទ័ដៃ ម៉ាក អាយហ្វូន ១៣ PRO ពណ៍ផ្កាឈូក ចំនួន០១គ្រឿង, ម៉ូតូហុងដា SCOOPY ពណ៍ ស ដែល មានស្លាកលេខ ភ្នំពេញ 1GQ-2304 ចំនួន០១គ្រឿង ជាមធ្យោបាយ របស់ជនសង្ស័យជិះធ្វើសកម្មភាពឆបោកយកគ្រឿងអលង្ការរបស់ជនរងគ្រោះរយៈកាលកន្លងមក។
លោកអធិការបានអោយដឹងបន្ថែមទៀតថា÷ កាលពីព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ អន ផន គាត់បានទៅចូលរួមកម្មវិធីភ្ជាប់ពាក្យចៅដែលមានទីលំនៅផ្ទះក្បែគ្នាស្រាប់តែពេលនោះឃើញជនសង្ស័យឈ្មោះ ជន ណាវី បានដើរចូលមកនិយាយប្រាប់ជនរងគ្រោះថា យាយៗអាវ របស់យាយឯងប្រឡាក់ដីហើយមកកន្លែងនេះតិចមកខ្ញុំជួយលាងសម្អាតអាវអោយយាយឯង នៅពេលនោះជនរងគ្រោះគាត់បានដើរទៅតាមក្រោយជនសង្ស័យ ពេលដើរទៅដល់កន្លែងស្ងាត់ជនសង្ស័យបានយកក្រម៉ាមករុំលើ ក របស់ជនរងគ្រោះហើយបានធ្វើសកម្មភាពដោះយកខ្សែរកមាស០១ខ្សែរ រួមទាំងបណ្តោងមាសចំនួន០១ដែលមានទម្ងន់សរុប(០៦ជីមាស) រួចជនសង្ស័យក៏បានរត់ឡើងជិះម៉ូតូម៉ាក ហុងដា SCOOPY គេចខ្លួនចេញទៅបាត់។
លុះព្រឹកឡើងថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ ទើបជនរងគ្រោះគាត់បានមកដាក់ ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីអោយសមត្ថកិច្ចនគរបាលយើងជួយធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យដែលបានប្រព្រឹត្តសកម្មភាព លួងលោមឆបោកយកគ្រឿងអលង្ការរបស់គាត់យកមកអនុវត្តទៅតាមនិតិវិធីច្បាប់។
ក្រោយទទួលបានពត័៌មានភ្លាមកម្លាំងជំនាញស្រុកកោះធំ បានសហការជាមួយនិងប៉ុស្តិនគរបាលរដ្ឋបាលកំពង់កុង និងប៉ុស្តិនគរបាលរដ្ឋបាលសំពៅពូននៃអធិការរដ្ឋាននគរបាលក្រុងសំពៅពូន បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យជាមួយនិងម៉ូតូSCOOPY ពណ៌ស ដែលជាមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព ។ ហើយលោកអធិការក៏បាន ប្រកាសព័ត៌មានដល់ប៉ុស្តិនគរបាលទាំង០៦ទូទាំងស្រុកកោះធំ និងប៉ុស្តិ៍ខាងក្រុងសំពៅពូន បើមានប្រជាពលរដ្ឋណា បានចាញ់បោកជនសង្ស័យខាងលើ សូមអោយបងប្អូនមកដាក់ពាក្យបណ្តឹងនៅអធិការដ្ធាននគរបាលស្រុកកោះធំ ។
Post a Comment