កណ្តាល ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីរួមភេទជាមួយអនីតិជនអាយុក្រោមអាយុ១៥ឆ្នាំ កើតឡើង ស្ថិតនៅចំណុចសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងដកហូតៈ ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
Post a Comment