Top News

ជនជាតិចិន សម្លាប់ចិន ជនរងគ្រោះ ម្នាក់ស្លាប់(សង្ស័យជាស្នាដៃជនជាតិចិន០៣នាក់ )សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយ



កណ្តាល៖  សមត្ថកិច្ចបានបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបករណី ឃាតកម្ម សង្ស័យជនជាតិចិន០៣នាក់ សម្លាប់ ជនរងគ្រោះជាជនជាតិចិនម្នាក់ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយ  ដែលហេតុការខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ នៅចំណុចទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបាន មួយនាក់ កាលពីវេលាម៉ោង ១២ ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ។ 


     លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ជនរងគ្រោះ

មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ អាចជាជនជាតិចិន (ស្លាប់)។ ចំនែកជនសង្ស័យមានចំនួន០៣នាក់ : 

១.ឈ្មោះ XU LIU MIN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិយ៉ាងជ័ង សង្កាត់យ៉ាងគូ  ស្រុកឈី ខេត្តហឺណាន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកាសុីណូកាន់ដាវ បន្ទប់លេខ៨៨ ជាន់ទី០៨ ភូមិលេខ៤ សង្កាត់លេខ៤  ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ (ឃាត់ខ្លួន)។ ជនសង្ស័យរូបនេះ 

ធ្លាប់ជាប់ពន្ធធាគារ ប្រទេសចិន រយៈពេល០២ឆ្នាំ​ ពីបទ ហិង្សាដោយចេតនា។ ២.ឈ្មោះ​ OUYANG JIANKIN ហៅ

(Da Jian)​ ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EH5861290  មានស្រុកកំណើត ខេត្តហឺណាន ប្រទេសចិន ស្នាក់នៅក្នុងកាសុីកានដាវ ភូមិលេខ៤ សង្កាត់លេខ៤  ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ(គេចខ្លួន) ៣.ជនជាតិចិនមិនស្គាល់អត្តសញ្ញាណ​ភេទប្រុស(គេចខ្លួន)។ វត្ថុតាងចាប់យក ÷ -ទូរសព្ទម៉ាកSAMSUNG ZFold5 ពណ៍ស ចំនួន០១គ្រឿង, ២.រថយន្តម៉ាក LEXUS LM 350 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-8905 ចំនួន០១គ្រឿង(របស់ជនសង្ស័យធ្វើសកម្មភាព) ។ 

លោកអធិការ បានប្រាប់អោយដឹងបន្តទៀតថា÷ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងកេីតហេតុ ជនរងគ្រោះនិងជនសង្ស័យទាំង០៣នាក់បានជិះរថយន្ត 

ខាងលើជាមួយគ្នាពីភូមិជ្រៃធំទៅ​ខេត្ត​ប៉ែលិន​ដេីម្បីយកជនរងគ្រោះទៅធ្វេីការនៅកាសុីណូទីនោះ​ ដោយធ្វេីដំណេីរពីទិសខាងត្បូងទៅទិសខាងជើងហើយឈ្មោះ OUYANG JIANKIN ជាអ្នកបើករថយន្ត  លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជនជាតិចិនចំនួន០៣នាក់បានឈប់រថយន្ត វាយជនរងគ្រោះតែម្នាក់ឯង ពេលនោះជនរងគ្រោះបានបើកទ្វាររថយន្ត រត់ចូលផ្ទះប្រជាពលរដ្ឋនៅជិតនោះឲ្យជួយ  រួចបានពួនក្រោយបន្ទប់ទឹកហេីយ ស្រាប់តែពេលនោះ ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ឈ្មោះOUYANG JIANKIN និងឈ្មោះ XU LIU MINបានរត់តាមជនរងគ្រោះ ចំណែកជនសង្ស័យជនជាតិចិន០១នាក់ទៀតបានឈប់រថយន្តនៅលេីផ្លូវជាតិរង់ចាំ   ពេលនោះជនរងគ្រោះបានឃេីញជនសង្ស័យទាំង០២នាក់ រត់តាមខ្លួន ក៏បានលោតចូលទៅក្នុងទឹកទន្លេរបាសាក់ហែលទឹកបានចំងាយប្រហែល០៥ម៉ែត្រពីច្រាំងទន្លេរ ស្រាប់តែមានជនសង្ស័យឈ្មោះ OUYANG JIANKIN បានលោតចូលទៅទឹកតាមវាយនិងបោចសក់ជនរងគ្រោះ  ដោយចាប់ជ្រមុជទឹកជនរងគ្រោះបណ្តាលឲ្យស្លាប់នៅក្នុងទឹកទន្លេ រួចឈ្មោះXU LIU MIN  បានចាប់ទាញដៃ ឈ្មោះOUYANG JIANKIN ឡេីងពីច្រាំងទន្លេ ឡេីងជិះរថយន្តគេចខ្លួនទៅទិសខាងជើងបាត់ទៅ។  

 ក្រោយមកមានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតនិងធ្វើការស្រាវជ្រាវកំណត់ភិនភាគមុខសញ្ញានិងរថយន្តដែរជនសង្ស័យជិះធ្វើសកម្មភាព។


    លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តកណ្ដល សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកស្អាង និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះXU LIU MIN យកមកធ្វើការសាកសួរ និងធ្វើការស្វែងរកបក្សពួកជនបង្កយកមកកសាងសំណុំរឿងតាមនីតិវិធី។

តាមចម្លេីយសារភាពជនសង្ស័យបានឆ្លេីយថា ÷ ខ្លួននឹងបក្សពួក​០២នាក់ទៀតបានចេញពីកាសុីណូឈ្មោះ​ កាន់​ ដាវ​ ស្ថិតនៅខេត្តព្រះសីហនុដេីម្បីទៅយកជនរងគ្រោះ​ពីក្រុងសំពៅពូន​ យកទៅធ្វេីការនៅកាសុីណូនៅខេត្តប៉ៃលិន​។  ពេលធ្វេីដំណេីរ​ដឹកជនរងគ្រោះចេញពីជ្រៃធំ​ មកដល់ចំណុចកេីតហេតុ​ឈ្មោះ​OUYANG JIANKIN ននិងជនរងគ្រោះបានឈ្លោះប្រកែកគ្នាក្នុងរថយន្ត រួចជនរងគ្រោះបានលោតចុះពីលេើរថយន្ត រួចរត់ចូលទឹកទន្លេ   ទើបខ្លួននិងឈ្មោះOUYANG JIANKINបានដេញតាមពីក្រោយ​ហេីយឈ្មោះ​OUYANG JIANKIN ក៏លោតចូលទឹកហែលតាម​ ០៨នាទីក្រោយ​ទេីបឈ្មោះនេះ​ ងេីបពីទឹក​ក៏នាំគ្នាប្រញ៉ាប់ប្រញាល​រត់គេចខ្លួនទៅខេត្តព្រះសីហនុវិញ។ 

បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ( ដោយ៖ ជួប សីលា)












Post a Comment

Previous Post Next Post

Kdaily-news ads