Top News

នគរបាល​តាម​ចាប់​បាន​ជនសង្ស័យ​២​នាក់ ក្រោយ​លួច​សត្វ​ក្របី​០៣​ក្បាល របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ.!




ខេត្តព្រះសីហនុ៖ កាលពីពេលថ្មីៗ នេះ ក្រោយពីទទួល បានការ រាយការណ៍ ពី ប្រជាពលរដ្ឋថាមានករណី លួចសត្វ ក្របី ចំនួន០៣ក្បាលនៅចំណុចភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា រួចមក លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការ រង និង ជាស្នងការនគរបាល ខេត្ត ព្រះ សីហនុបាន បញ្ជា ឱ្យកម្លាំងផែន ការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំ ផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី ណុ ប បញ្ញាកម្លាំងជំនាញ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំង អធិការដ្ឋាននគរបាល ស្រុកកំពង់សីលា បើកការស្រាវជ្រាវ ស៊ើបអង្កេត និង ដោយ មានការសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត ព្រះសីហ នុ បានពន្លាត ដែនសមត្ថកិច្ច ដល់ ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែងកម្លាំង ជំនាញ បានសហការ ជាមួយសមត្ថកិច្ចជំនាញ នៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង និង ខេត្តព្រៃវែង រហូត សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់និងដកហូត បានវត្ថុតាងមានសត្វ ក្របី ចំនួន០៣ក្បាលនិងរថយន្តចំនួន ០៣គ្រឿង ។


ចំពោះករណី នេះកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិត ធ្ងន់ បាន កសាង សំណុំរឿងនិងបញ្ជូន ជនសង្ស័យទៅកាន់សាលាដំបូង ខេត្ត ព្រះ សីហ នុ ដើម្បី បន្តនិតិវិធីនិង ស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅ សេសសល់ ។


ក្នុងនោះដែរលោក ឆាយ សុគន្ធ ដា អភិបាលស្រុកកំពង់សីលាក៏បាន ថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការ នគរបាលខេត្ត ព្រះសីហនុ និងមន្ត្រី ជំនាញពាក់ពន្ធ័ទាំងអស់ ដែល បាន ខិតខំធ្វើការស្រាវជ្រាវធ្វើការ បង្ក្រាប ទទួលបានជោគជ័យ ៕








Post a Comment

Previous Post Next Post

Kdaily-news ads