ស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដោយប្រទះឃើញសាកសព០២កន្លែងផ្សេងគ្នា សង្ស័យជាអំពើឃាតកម្មដ៏សាហាវ ដោយសាកសពទី១ ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ហើយ យកទៅទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ និងករណីទី២ ត្រូវឃាតករកាត់ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលិស យកមកដុតចោល នៅជិតកាស៊ីណូ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សត្រូវគេដុតចោលនេះ កើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទៅវត្តព្រៃយាយ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ នូវករណីប្រះឃើញសាកសព គេយកមកទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ មិនបានប៉ុន្មាននាទីផងក៏មានប្រជាពលរដ្ឋផ្សេងទៀត រាយការណ៍ជូនសមត្ថកិច្ចប្រទះឃើញសាកសព គេកាត់ជាកង់ជាកង់យកមកដុតចោលម្នាក់ទៀត។
ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋរាយការណ៍ ភ្លាមនោះសមត្ថកិច្ចអធិការដ្ឋាននគបាលក្រុងបាវិតបានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រសាទនិងសង្កាត់បាវិតចុះដល់កន្លែងកើតហេតុរួចព័ទ្ធខ្សែនិងរាយការណ៍ជូនលោកស្នងការនៃស្នងការនគរបាលខេត្តស្វាយរៀង ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ជាលទ្ធផលសមត្ថកិច្ចមិនទាន់អនុញ្ញាតិផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មានទេ។
ទាក់ទិនករណីនេះមិនអាចរកការបំភ្លឺពីសមត្ថកិច្ចបានទេ ដោយសមត្ថកិច្ចនិយាយថា សមត្ថកិច្ចកំពុងធ្វើការ៕
Post a Comment