Top News

Update !!! កងកម្លាំងថ្មើរជើងលេខ៥១៤ ចុះជួយប្រជាពលរដ្ឋសិស្សសាលា ធ្វើដំណើរឆ្លងកាត់ស្ពានប៉េឡេ ដែលបានបាក់ បង្កដោយរថយន្តដឹកស្រូវ០១គ្រឿងឆ្លងកាត់ បណ្តាលអោយបាក់ស្ពានប៉េឡេ ស្ថិតភូមិអូរ



ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ចុះជួយប្រជាពលរដ្ឋ សិស្សសាលា ធ្វើដំណើរឆ្លងកាត់(ដោយសារស្ពានបាក់)

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ ចុះជួយប្រជាពលរដ្ឋ សិស្សសាលា ធ្វើដំណើរឆ្លងកាត់ ដែលបង្កដោយរថយន្តដឹកស្រូវចំនួន០១គ្រឿងឆ្លងកាត់ បណ្តោលអោយបាក់ស្ពានប៉េឡេ(បណ្តោយប្រវែង៣២ម៉ែត្រ នឹងទទឹង៤ម៉ែត្រ) ស្ថិតភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទីយប់ មានរថយន្តយីឌុបមួយគ្រឿង ដែលមានផ្ទុកស្រូវជាច្រើនតោនបានបើកបរមកដល់ចំណុចលើស្ពានដែកប៉េឡេ ក៏បានធ្វើឲ្យបាក់ស្ពាន។

ដោយមានការស្នើរសុំពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងនោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើជើងលេខ៥១៤ តបតាមសំនូមពររបស់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ បានចុះជួយសម្រួលនូវការឆ្លងកាត់របស់ប្រជាពលរដ្ឋផងដែរ ភ្លាមៗនោះលោកវរសេនីយ៍ត្រី ទូច ណាន បានដឹកនាំកម្លាំងចុះជួយសម្រួល និងរៀបទូកសម្រាប់ឆ្លងកាត់ បណ្ណោះអាសន្នជូនប្រជាពលរដ្ឋផងដែរ៕












Post a Comment

Previous Post Next Post

Kdaily-news ads