(កំពង់ធំ)៖ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបំភ្លឺដោយបញ្ជាក់ថា មូលហេតុដែលអ្នកកាសែត ចុះផ្សាយវាយប្រហារលើមន្ទីរបរិស្ថានខេត្តកំពង់ធំ..!។
គឺដោយសារ.រូបលោកតំណាងឱ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ បានប្ដឹងអ្នកសារព័ត៌មានឈ្មោះ សឿ សុជា ដាក់ពន្ធនាគារពីបទ"ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានប្រព្រឹត្ត នៅអំឡុង ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៥.មាត្រា៤៩៦ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ"។
-នេះបើយោងតាមលិខិត របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលគោរពបំភ្លឺជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
-ការបំភ្លឺរបស់លោក តុប កក្កដា នៅពេលនេះ ត្រូវគេមើលឃើញថា ការដឹកនាំរបស់លោក កំពុងមានគំនុំគុំគួនគ្នា.និងបង្ហាញពីភាពកម្សោយ ក្នុងការដឹកនាំទប់ស្កាត់បង្ក្រាបបទល្មើស នៅតំបន់ព្រៃឡេង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ...។
-សូមជម្រាបថា អ្នកសារព័ត៌មានឈ្មោះ សឿ សុជា អាយុ៣១ឆ្នាំ នៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រើប្រាស់គណនីហ្វេសប៊ុក«អាស៊ានដេលី សឿ សុជា» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៤.០៥.២០២៤..!។
បន្ទាប់ពីមេធាវីតំណាងឱ្យលោក តុប កក្កដា ដាក់ពាក្យបណ្ដឹង ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២០.០៥.២០២៤ ពោលគឺដាក់ពាក្យបណ្ដឹង ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
-ការចាប់ឃុំខ្លួនលោក សឿ សុជា ដោយចោទប្រកាន់ចំនួន៣បទល្មើសបែបនេះ....!។
ធ្វើឱ្យបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់ស្លុតចិត្ត និងខ្លាចរអា…!ជាខ្លាំង រហូតលែងហ៊ានចុះផ្សាយរិៈគន់ មន្ត្រីខិលខូចមួយចំនួនទៀតហើយ…!។
ក្នុងនោះ សូម្បីឃើញបទល្មើសព្រៃឈើនៅហ្នឹងមុខ ឬមានពលរដ្ឋរាយការណ៍ អំពីសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក៏អ្នកសារព័ត៌មានមួយចំនួនធំ មិនហ៊ានចុះផ្សាយអ្វីដែរ.!។
-ដោយបងប្អូនអ្នកសារព័ត៌មានលើកឡើងដូចៗគ្នាថា ផ្សាយរិៈគន់គេ គេមិនសប្បាយចិត្ត.គេខឹង ហើយបើអ្នកកាសែតខុសបន្តិចបន្តួច គេប្ដឹងគឺគេចមិនផុតពីគុកច្រវ៉ាក់នោះទេ…!។
-ជុំវិញរឿងនេះ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ លោក សឿ សុជា គ្រាន់តែឈរថតឡាយវីដេអូ លើចិញ្ចើមផ្លូវ នៅមុខ”ស្នាក់ការបរិស្ថានអូរផ្អាវ”។
ដោយនិយាយរិៈគន់ថា«ខ្មោចស្នាក់ការរងបរិស្ថានប្រចាំនៅតំបន់អូរផ្អាវ ដែលត្រូវមន្ត្រីបរិស្ថានបោះបង់ចោល ឈប់នៅនាពេលបច្ចុប្បន្ននេះ។
ដោយលោកនិយាយទៀតថា៖ ស្នាក់ការចាស់ដែលទុកចោល គឺជាឈើដែលបានកាប់យកមក សាងសង់ និងឈើ ដែលបានចាប់ពីពួកលួចកាប់ឈើ។
លោក សឿ សុជា បន្ថែមថា ដីព្រៃនៅទីនេះវាលអស់ កាល១ឆ្នាំ មុនសុទ្ធសឹងតែជាដីព្រៃស្តុក ។
ដោយឃើញមានគេយកត្រាក់ទ័រមកឈូសឆាយព្រៃ តែគ្មានអ្នកអើពើហើយមន្ត្រីយាមយូរៗ ទៅបាត់ព្រៃអស់មិនមែន ការពារទេ បែជាអស់ព្រៃទៅវិញ ខណៈលោក តុប កក្កដា ថាដីទាំងនោះកាត់ឆ្វៀលរួចអស់ហើយ»។
-ការអត្ថាធិប្បាយឡាយផ្ទាល់របស់លោក សឿ សុជា ដូចខាងលើ.ត្រូវមន្ទីរបរិស្ថានខេត្តកំពង់ធំ ចាត់ទុកថា”ជាការផ្សាយមិនពិត ញុះញង់ឱ្យមានការរើសអើង ប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់សមត្ថកិច្ចជំនាញអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្មានមូលដ្ឋានច្បាស់លាល់”។
ក្នុងនោះនៅថ្ងៃទី២០.០៥.២០២៤ មេធាវីតំណាងឱ្យ មន្ទីរបរិស្ថានខេត្តកំពង់ធំ បានដាក់ពាក្យបណ្ដឹងប្ដឹង ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ រហូតមានការចាប់និងឃុំខ្លួនលោក សឿ សុជា ភ្លាមៗតែម្ដង!។
-មជ្ឈដ្ឋានអ្នកច្បាប់រួមនិងបងប្អូនអ្នកសារព័ត៌មានជាច្រើនស្ថាប័ន…!។
-បានសម្ដែងការហួសចិត្តជាខ្លាំងដោយម្នាក់ៗនិយាយថា លោក សឿ សុជា”គ្រាន់តែផ្សាយព័ត៌មានតាមបណ្ដាញសង្គម រិៈគន់មន្ត្រី និងរិៈគន់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃប៉ុណ្ណោះ”។
-ហើយបើថា ការផ្សាយរបស់លោក សឿ សុជា នោះ”គ្មានមូលដ្ឋាន.ខុសការពិត”។
-អញ្ចឹងទង្វើរបស់គាត់«គួរស្ថិតក្នុងបទ បរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលជាបទលហុ»។
-ក្រមព្រហ្មទណ្ឌ មាត្រា៣០៥ បានចែងថា«គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល ឬនៃស្ថាប័នណាមួយ គឺជាការបរិហារកេរ្តិ៍»។
-ជាក់ស្ដែង នៅក្នុងឃ្លីបវីដេអូនោះ លោក សឿ សុជា មិនបានប្រកាសកៀងគរ ឱ្យពលរដ្ឋ ស្អប់ពលរដ្ឋដូចគ្នា ឬរើសអើងជាតិសាសន៍ដទៃនោះឡើយ..!។
-ឃ្លីបវីដេអូនោះ លោក សឿ សុជា ក៏មិនបានបញ្ចុះបញ្ចូល ពលរដ្ឋឱ្យទៅកាប់សម្លាប់នរណាម្នាក់ ឬប្រព្រឹត្តបទឧក្រិដ្ឋ បំផ្លាញមនុស្សជាតិអ្វីដែរ..!។
-មិនសមណាសមត្ថកិច្ចចាប់និងឃុំខ្លួនគាត់ ដោយចោទប្រកាន់ចំនួន ៣បទល្មើសបែបនេះសោះ…!! ។
ដែលជាហេតុនាំឱ្យ អ្នកកាសែតផ្សេងទៀត លែងហ៊ានផ្សាយរិៈគន់មន្ត្រីក៏ដូចជាបទល្មើសព្រៃឈើ…!។
-ក្រោយលោក តុប កក្កដា ប្ដឹងអ្នកកាសែតដាក់គុក យ៉ាងតក់ក្រហល់ បែបនេះ....!។
ឥឡូវលោក តាន់ គីមសួរ សកម្មជនការពារព្រៃឈើ បានចុះស្រាវជ្រាវអំពីបទល្មើសព្រៃឈើ នៅខេត្តកំពង់ធំ ដោយរំលើកបើកកកាយ ពីភាពមិនប្រក្រតីជាបន្តបន្ទាប់! ពាក់ព័ន្ធការកាប់ទន្ទ្រានរុករានដីព្រៃឡង់៕
Post a Comment