កណ្ដាល៖ បើតាមព័ត៌មានបឋមថា មានករណីឃាតកម្ម និងអត្តឃាតមួយបានកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីព្រឹកថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះចំនួន០៣នាក់ ស្រី០១នាក់ បានស្លាប់ទាំងអស់៖១៖ឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀន ជាប្រពន្ធ។២.៖ ឈ្មោះ វុធន ស៊ីជន ភេទប្រុសអាយុ ១០ឆ្នាំ មុខរបរសិស្ស ជាកូន។៣៖ ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ ០៩ឆ្នាំ មុខរបរ សិស្ស ជាកូន។ ជនរងគ្រោះមានទីលំនៅសព្វថ្ងៃនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យជាប្ដីឈ្មោះ វុធន សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ជានាយកសាលាបឋមសិក្សាសិរីជ័យមង្គលស្លាប់ដោយការធ្វើអត្តឃាត។ មានទីលំនៅសព្វថ្ងៃនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
គួរជម្រាបក្រោយទទួលបានប្រភពព័ត៌មានភ្លាម ក្រោមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យលើសាកសពផងដែរ។
Post a Comment