Top News

រឿងអ្នកមានលុយចាក់ដីរំលោភយកច្រាំងទន្លេមគង្គនៅស្រុកខ្សាច់កណ្តាល ជិតសម្រេចទាំងស្រុង យកល្អអោយកាយចេញ និងវិធានការផ្លូវច្បាប់ទើបសម ខណៈអាជ្ញាធរស្រុកខ្សាច់កណ្ដាល ទើបចុះឃាត់បន្ទាប់ពីធ្លាយព័ត៌មាន ប៉ុន្តែមិនបញ្ជាអោយកាយវិញទេ...?




កណ្តាល៖ ករណីអ្នកមានលុយចាក់ដីរំលោភយកច្រាំងទន្លេមគង្គអស់ពេលជាច្រើនខែជិតសម្រេចទាំងស្រុង នៅក្នុងភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សច់កណ្តាល គឺមានការដាក់ដី និងសាងសង់សំណង់រំលោភយកដីចំណីទន្លេ និងច្រាំងទន្លេគង្គពីសំណាក់បុគ្គលមានលុយសង់សំណង់ រឹងមាំមួយកន្លែងចូលច្រាំងទន្លេយ៉ាងជ្រៅ។ ហើយបូមខ្សាច់ចាក់បំពេញជិតរួចរាល់ជាស្ថាពរ។  ទើបនៅព្រឹកថ្ងៃទី២២ ខែ ១១ ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកខ្សាច់កណ្តាល និងជាគណៈបញ្ជាការស្រុក ដឹកនាំដោយអភិបាលរង លោក អែតដា ដូរ៉ាមី បានដឹកនាំកម្លាំងតាមបញ្ជាអភិបាលស្រុក ចុះទៅហាមឃាត់ក្រោយពីបែកធ្លាយព័ត៌មាន ប៉ុន្តែចំណាត់ការគ្រានតែឃាត គ្មានចំណាត់ការផ្លូវច្បាប់នាំអោយមានការសង្ស័យផ្សេងៗជាច្រើន។ 


តាមប្រភពពីពលរដ្ឋរស់នៅក្នុងភូមិតាទន់ ក្បែរៗទីតាំងខាងលើបានរាយការណ៍ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ការបុកគ្រឹះ ចាក់ជញ្ជាំងបេតុង បូមខ្សាច់ចាក់លប់ រំលោភយកដីច្រាំទន្លេ និងដីចំណីទន្លេនេះ បានកើតឡើងជាច្រើនខែមកហើយ ដោយគ្មានការអើពើហាមឃាត់ទប់ស្កាត់ពីមន្ត្រីជំនាញ ឬ រដ្ឋបាលស្រុកខ្សាច់កណ្តាលនោះឡើយ។ ហើយឃើញតែ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ចុះទៅពិនិត្យអើតលើមៗរួច ក៏ស្ងាត់បាត់ដូចត្រូវទំនងដូចជាចុះចាញ់អំណាចម្ចាស់សំណង់អនាធិបតេយ្យយ៉ាងអញ្ចឹង។


សកម្មភាពបុកគ្រឹះ ចាក់បេតុងសាងសង់សំណង់រឹងមាំ និងបូមខ្សាច់ចាក់បំពេញរំលោភយកច្រាំទន្លេនៅតែបន្តជាធម្មតាយូខែ ដូចគ្មានអ្វីខុស នឹងច្បាប់សោះឡើយ រហូតចាក់លប់ខ្សាច់រំលោកយកច្រាំងទន្លេ និងដីចំណីទន្លេធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនជិតបានសម្រេចទាំងស្រុងដូចសព្វថ្ងៃទើបឃើញអាជ្ញាធរចុះទៅឃាត់។


ពលរដ្ឋខាងលើបានឲ្យដឹងទៀតថា ពួកគាត់មិនសប្បាយចិត្ត និងព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន ដែលបង្កឲ្យមានការបាក់ច្រាំងទន្លេកាន់តែខ្លាំងថែមទៀត។ ហើយពួកគាត់ ក៏គ្មានសិទ្ធិអំណាចអ្វី ដើម្បីទប់ស្កាត់បុគ្គលមានលុយមានអំណាចរំលោភយកដីច្រាំងទន្លេជាសម្បត្តិ សាធារណៈធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ ខណៈអាជ្ញាធរមូលដ្ឋានឲ្យជួយទប់ស្កាត់ ប៉ុន្តែក្តីរំពឹងរបស់ពួកគាត់រលាយសូន្យ ម្ចាស់សំណង់ខុសច្បាប់នេះនៅតែអាចបន្ត សាងសង់រហូតជិតរួចរាល់ជាស្ថាពរ និងត្រៀមសាង់សង់សំណង់រឹងបន្ថែមទៀតលើដីច្រាំងទន្លេដែលគេទើបរំលោភយកនោះជិតបានសម្រេចទាំងស្រុងថែមទៀត។ 


ជុំវិញករណីខាងលើនៅរសៀលថ្ងៃទី២២ ខែ១១ ឆ្នាំ២០២៤នេះ ផែនដីថ្មី បានទូរស័ព្ទទៅលោក ឆាយ សំអាង នាយករដ្ឋបាលសាលាស្រុកខ្សាច់កណ្ដាល់ បានប្រាប់ថា នៅព្រឹកមិញអាជ្ញាធរបានចុះឃាតហើយ៕







Post a Comment

Previous Post Next Post

Kdaily-news ads