Top News

ករណីអគ្គិភ័យក្នុងខណ្ឌទួលគោក សមត្ថកិច្ចអះអាងថាជនរងគ្រោះធ្វើអត្តឃាត បណ្តាលមនុស្ស២នាក់ស្លាប់





ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យមនុស្សប្រុសស្រី ២នាក់ បានស្លាប់ ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានកើតឡើងនៅវេលាម៉ោង ១១:២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


យោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ទៅកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ។ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ១០រថយន្ត ស្មេីរនឹង ៤០ម៉ែត្រគូប។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ ) ចំនួន១បន្ទប់ រួមមាន កង់ចំនួន១គ្រឿង, ម៉ូតូចំនួន១គ្រឿង និងសម្ភារប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ 


ចំពោះករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ បានបណ្តាលឲ្យមនុស្សប្រុសជនជាតិបារាំងម្នាក់ស្លាប់ និងមនុស្សស្រីជនជាតិខ្មែរម្នាក់ស្លាប់។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យ បណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ៕










Post a Comment

Previous Post Next Post

Kdaily-news ads