(រតនៈគិរី)៖ យោងតាមការបែកធ្លាយរបាយការណ៍ នឹងផេកលោកផែង វណ្ណៈ បានបង្ហាញថា"លោកអភិបាលស្រុកអូរយ៉ាងដាវហ៊ានចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កេីតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងទឹកដីនៃស្រុកអូរយ៉ាដាវ។ ទង្វើនេះបានផ្ទុយទាំងស្រុកទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច បវធិបតី ហ៊ុន ម៉ាណែតយ៉ាងច្បាស់តែម្តង។ មិនតែប៉ុណ្ណោះលោកអភិបាលស្រុករូបនេះថែមទាំងធ្វើរបាយការណ៍ក្លែងចោទប្រកាន់ដាក់បន្ទុកទៅលើលោកអធិការស្រុកទៅវិញ នេះសបញ្ជាក់ឲ្យឃើញថា"មិនខុសពីរឿងនិទានមួយដែលពីសម័យមុនចាស់ៗបាននិយាយប្រាប់ក្មេងៗតៗគ្នារហូតមកថា"នេះជា ល្បិចសត្វស្វាស៉ីបាយរួចលាបមាត់ពពែ ។
តែរឿងដែលយើងបានដឹងនៅស្រុកអូរយ៉ាដាវនេះមិនមែនសត្វស្វាទេ គឺ អភិបាលស្រុក អូរយ៉ាដាវ លោក ហេង ប៊ុន្នី ជាអ្នកចុះហត្ថលខាអោយ ក្រុមហ៊ុនសៀងហៃរីហ្សត បង្កេីតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុករបស់ខ្លួនតាមរយៈលិខិតលេខ០៥៧/២៣ស.ជ.ណ ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ។ តែនៅពីក្រោយការអនុញ្ញាតនេះ លោក អភិបាលស្រុក បែជាធ្វើរបាយការណ៍សម្លាប់ អធិការស្រុកដោយចោទ ថា អធិការស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍អោយមានឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុកទៅវិញ ។ ពាក់ព័ន្ធនាយប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានសុំការបំភ្លឺពីលោក
ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវតាមប្រពន្ធតេឡេក្រាម លោកចូលមើល តែមិនមានសាសម្លេងឆ្លើយតប។
ចំណែកលោក ស៊ូយ សំណាង អធិការស្រុកអូរយ៉ាដាវដែលជាអ្នករងការចោទប្រកាន់ លោកបានប្រាប់តាមតេឡេក្រាមមកថា: នេះជារឿងពិត អ្វីៗក្នុងរឿងនេះ បងមើលតែបងផែងវណ្ណៈ សរសេរយ៉ាងម៉ិចគឺរឿងនោះមិនខុសទេ។
ជំវិញករណីនេះផងដែរ យើងខ្ញុំស្នើសូមដល់ក្រសួងមហាផ្ទៃ សូមមេតាបង្កេីតក្រុមអធិការកិច្ចចុះស្រាវជ្រាវរកការពិត តេី អភិបាលស្រុក និង អធិការ មានបញ្ហាអ្វីពិតប្រាកដ ? ជាពិសេសភាពមិនប្រក្រតីរបស់អភិបាលស្រុកដែល បំពានច្បាប់ចុះហត្ថលេខាអោយក្រុមហ៊ុនបង្កើតប៉ុស្តិ៍សេវ៉ាទាំងខ្លួនគ្មានសមត្ថកិច្ច ។ ការសម្រេចអោយបង្កេីតប៉ុស្តិ៍សេវ៉ា មានតែគណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ គ.ល.ក តែប៉ុណ្ណោះ ។ ចុះអភិបាលស្រុក ធ្វើតាមចិត្តបែបនេះ តើក្រសួងគួគិតយ៉ាងណា ?? ? ៕
Post a Comment