Top News

សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់ទូកុងទឺន័រយកអីវ៉ាន់ របស់ក្រុមហ៊ុន




ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគាស់ទូកុងទឺន័រ តាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន។


ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ។


ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន ឈ្មោះ និមល ចាន់មករា អាយុ២៥ឆ្នាំ មុខរបរជាអ្នកបេីករថយន្ដដឹកទំនិញ ស្នាក់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ឈ្មោះ ង៉ែត ចិត្រា អាយុ២៨ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅផ្ទះជួលលេខ១២ បន្ទប់B២០ ផ្លូវ៧ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ឈ្មោះ ឃឹម សុខន អាយុ៣៩ឆ្នាំ មុខរបរអ្នកបេីករថយន្ដធំ ស្នាក់នៅភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកកំពង់ស្ពឺ, ឈ្មោះ អឿ មករា អាយុ៣៩ឆ្នាំ មុខរបរអ្នកបេីករថយន្ដធំ ស្នាក់នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


ពាក់ព័ន្ធករណី ជាករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូរកុងទឺន័រ) និងប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕









Post a Comment

Previous Post Next Post

Kdaily-news ads