Top News

ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ ចុះ​ពីលើ​ម៉ូតូ​កង់​បីរួចរត់ឆ្លងផ្លូវ ​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ



ភ្នំពេញ ​៖ ក្មេង​ស្រីម្នាក់​ ​អាយុ​៥​ឆ្នាំ​ ខណៈ​ចុះ​ពីលើ​ម៉ូតូ​កង់​បី ​១​គ្រឿង​ រត់​ឆ្លងផ្លូវ​ បាន​២ ​ទៅ​៣​ជំហាន​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​HS 250h ១​គ្រឿង​ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ​ទៅ​ដល់​ល្មម ក៏​ត្រូវ​រថយន្ត​នោះ​បុក​ពេញទំហឹង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។ បន្ទាប់​មក​ ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ប៉ុន្តែ​ជា​អកុសល ​របួសធ្ងន់​ពេក​ គ្រូពេទ្យ​មិន​អាច​ជួយ​បាន​ឡើយ ហើយ​នាង​ក៏​ស្លាប់​បាត់បង់​ជីវិត​ទៅ ។

ឧប្បត្តិហេតុ​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​លេខ​២៨ បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ស្ថិត​នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​ខាងលើ​នោះ​ ឈ្មោះ​វី​រ៉ា ម៉ា​នី​ត អាយុ​៥​ឆ្នាំ ឪពុក​ម្ដាយ​របស់​នាង​តូច​រូប​នេះ ​បាន​លែងលះ​គ្នា​ទៅ​ហើយ ដែល​កាល​នៅ​រស់​ នាង​បាន​រស់នៅ​ជាមួយ​ឪពុក ​ឈ្មោះ​ ជិន សីហា អាយុ​២៧​ឆ្នាំ នៅ​ក្នុង​បុរី​កើតហេតុ​ខាងលើ។ ចំណែក​រថយន្ត ​ដែល​បើក​បុក​នាង​រហូត​ដល់​ស្លា.ប់​នោះ​ ម៉ាក​ឡិច​ស៊ិ​ស​HS250h ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BX-6425 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ ។

បុរស​ម្នាក់ ​ដែល​ត្រូវជា​អ៊ុំ​ប្រុស​ប​ង្កើ​របស់​ក្មេង​ស្រី​រង​គ្រោះ ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មួយ​ស្រី​គាត់​ម្នាក់​នេះ​ បាន​អង្គុយ​លេង​លើ​ម៉ូតូ​កង់​បី​ ដែល​ចត​តាម​ផ្លូវ​នោះ បន្តិច​ក្រោយមក ​នាង​បាន​ចុះ​ទៅ​យក​សម្ភារៈ ​ក្មេង​លេង ។ ប៉ុន្តែ​ពេល​រត់​ចេញពី​ម៉ូតូ​កង់​បី​ បាន​តែ​២​ទៅ​៣​ជំហាន​ប៉ុណ្ណោះ ស្រាប់តែ​រថយន្ត​ខាងលើ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ​តាម​ផ្លូវ​លេខ​២៨​នោះ ​ទៅ​ដល់​ល្មម រួច​ក៏​បាន​បុក​ក្មួយ​ស្រី​គាត់​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្ដង ។


បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ ​បាន​ប្រាប់​ថា ក្រោយ​ពេល​បុក​ក្មេង​ស្រី​នោះ​រួច ស្ត្រី​ម្នាក់​នោះ​ បាន​ព្យា​យម​បើករថយន្ត​គេចខ្លួន ប៉ុន្តែ​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ ​ដេញ​តាម​ឃាត់​បាន ។ បន្ទាប់​មក ​បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម នាំ​ទៅ​សាកសួរ ចំណែក​ក្មេង​ស្រី​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ប៉ុន្តែ​ជា​អកុសល​ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ហើយ​នាង​បាន​ក៏​បាន​ស្លា.ប់​បាត់បង់​ជីវិត ​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្ដង ។

ប្រភព​ខាងលើ​ បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយមក​ក្រុម​គ្រួ​សារបាន​ដឹក​ស.ព​ត្រលប់​មក​ផ្ទះ​វិញ ​រាយការណ៍​ពី​ដំណឹង​មរណៈភាព​ក្មេង​ស្រី​នោះ​ប្រាប់​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ​និង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​នគរបាល​ខាងលើ ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាច​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​វាស់វែង រួច​នាំ​យក​ស្ត្រី​ ដែល​ជា​អ្នកបើកបរ​រថយន្ត និង​រថយន្ត​ទៅ​កាន់​ការិយាល័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕







Post a Comment

Previous Post Next Post

Kdaily-news ads