ខេត្តបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន ពីបទ «ឃា.តក.ម្មជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ដោយបានស.ម្លា.ប់ជនរងគ្រោះ រួចយកទៅទ.ម្លា,ក់ទឹក រួចត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ស៊ុន ជីជៀ ហៅយ៉ាង យ៉ាង ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅបុរីសានកូ ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងឈ្មោះ ទូច កញ្ញា ហៅហេង ភេទស្រី អាយុ៣១ឆ្នាំ(ជនជាតិខ្មែរ)រស់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានបាត់ប្តីឈ្មោះ ជឹង ហ័រកាង ហៅខាង អាយុ៣១ឆ្នាំ ដែលបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងស្ត្រីរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតរកឃើញរថយន្ត១គ្រឿង ម៉ាក់ Rang Rover ពាក់ផ្លាក់លេខ ភ្នំពេញ 2BA-8553 របស់ជនរងគ្រោះឈ្មោះ ជឹង ហ័រកាង ដែលជារថយន្តរបស់ប្តីស្ត្រីដែលដាក់ពាក្យបណ្ដឹង។ ក្រោយពីរកឃើញរថយន្តហើយ ក៏បានសុំគោលការព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយករថយន្តនោះ ទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយរកឃើញរថយន្តជនរងគ្រោះហើយ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ហើយក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញសា.កស.ពអណ្តែតទឹក នៅចំណុចអាងអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ក្រោយកម្លាំង និងមន្ត្រីជំនាញចុះពិនិត្យ និងធ្វើកោសល្យវិនិច្ឆ័យ ឃើញថា ជាសា.កស.ពអណ្តែតទឹក ជនជាតិចិន ដែលបានបាត់ខ្លួន គឺជនរងគ្រោះឈ្មោះ ជឹង ហ័រកាង ហៅខាង ដែលត្រូវហើមអណ្តែតទឹក និងមានចងជាប់ដុំដែក២ដុំ ទម្ងន់២០គីឡូក្រាម ដែលអាចបញ្ជាក់ថា គឺជាករណីឃា.តក.ម្មស.ម្លា.ប់ជនរងគ្រោះ។
លោកបានបញ្ជាក់ថា ក្រោយរកឃើញសា.កស.ពជនរងគ្រោះ កម្លាំងជំនាញបានបន្តស្រាវជ្រាវ ហើយកំណត់មុខសញ្ញា រហូតឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិចិនម្នាក់ និងរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាក់លេខ សៀមរាប 2D-2253 ពាក់ព័ន្ធករណីឃា.តក.ម្មគិតទុកជាមុន ដោយជំរិតទារប្រាក់ និងលួច ស្ថានទម្ងន់ទោស ក្នុងចំណោមបក្សពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕
Post a Comment