(ភ្នំពេញ៖) នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ បានចូលបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង នៅវេលាម៉ោង ៨ យប់ថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខាងលើ ដោយក្នុងនោះសមត្ថកិច្ចដកហូតយកសម្ភារៈមួយចំនួន រួមមានទូហ្គេមបាញ់ត្រី និសម្ភារៈផ្សេងទៀត ដើម្បីយកទៅកាន់រក្សាទុកនៅរដ្ឋបាលខណ្ឌមានជ័យ ។
នៅក្នុងនោះ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនទាន់បានបញ្ជាក់ថា តើម្ចាស់ទីតាំងនោះ ជាអ្នកណា ? ហើយចាប់បានមនុស្សប៉ុន្មាននាក់ ?នៅក្នុងប្រតិបត្តិការខាងលើ អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលអនុវត្តន៍យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសយោងគោលនយោ
បាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
.គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច
១.ការផ្តល់សេវ៉ាសាធារណ: ប្រកបដោយគុណភាព តម្លាភាពគណីភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ
២.គ្មាមបទល្មេីសដូចជា: លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មេីសគ្រប់ប្រភេទ
៣.សណ្តាប់ធ្នាប់ល្អ (ផ្តោតពិសេសកុំអោយមានគ្រោះថ្នាក់ចរាចរ)
៤.គ្មានអំពេីអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពេីហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនេីង
៥.ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រពន្ធ័តុលាការប្រកបដោយប្រសិទ្ធភាព និងមានការទុកចិត្តពីប្រជាពរដ្ឋផងដែរ
៦.មានសោភ័ណភាព នៅតាមភូមិសង្កាត់ មានអនាម័យ និងមានបរិស្ថានល្អ
៧.ការឆ្លេីយតបអោយបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា និងជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព
សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ដោយភាពកក់ក្តៅ ចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងសូមគាំទ្រយ៉ាងពេញទំហឹង រាល់ប្រតិបត្តិការក្នុងការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
(អរគុណសន្តិភាព ហើយសង្ឃឹមថា ទីតាំងខាងលើនិងបិទជារៀងរហូតទៅ)
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment