Top News

កម្មករម្នាក់រុះរើអន្ទាដែក ស្រាប់តែជួបគ្រោះអកុ សល ធ្លា.ក់ពីលើ ខុនដូជាន់ទី៥៣ នៅផ្លូវ៦០ម៉ែត្រ




ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ធ្វើការរុះរើអន្ទាដែក មិនមានចងខ្សែសុវត្ថិភាពត្រឹមត្រូវ បណ្តាលអោយរអិលជើងធ្លាក់ពីជាន់ទី៥៣ នៃអគារខុនដូ កំពុងសាងសង់ស្លាប់យ៉ាង អាណោចអាធ័ម ។


ហេតុការណ៌នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង ៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខុនដូកំពង់សាងសង់មួយកន្លែង តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


បើតាមប្រភពព័ត៍មានពីកម្មករជាអ្នកធ្វើការជាមួយបុរសរងគ្រោះបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះ ខាងលើបានឡើងទៅជាន់ទី៥៣ គោលបំណងទៅរុះរេី អន្ទាដែកដើម្បីប្រមូលទុកវិញ ព្រោះថាអគារបានសាង់សង់ជិតរួចរាល់ អស់ហើយ ទើបធ្វើការរុះរើអន្ទាដែកនោះ ។ ខណៈកំពុង រុះរើបានតែបន្តិច សង្ស័យបុរសរងគ្រោះខ្វះ ការ ប្រុងប្រយ័ត្ន នឹងមិនមានចងខ្សែការពារសុវត្ថិភាពផង ក៏បណ្តាលឲ្យរអិលជើងធ្លាក់ពីលើជាន់ទី៥៣ ចុះមកក្រោមជាន់ទី៤ បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។


ក្រោយពេល សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ ធ្វើការត្រួតពិនិត្យសពរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





Post a Comment

Previous Post Next Post

Kdaily-news ads