Top News

ស . ព បុរស ជា អ្នក ដឹក ជញ្ជូន ដែល លោតទឹក ពីលើ ស្ពាន ជ្រោយចង្វារ ត្រូវបាន ប្រទះឃើញនារសៀលនេះ



ភ្នំពេញ ៖ ស.ព​បុរស​ជា​អ្នក​ដឹក​ជញ្ជូន foodpenda ដែល​បាន​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង និង​បណ្ដាំ​ចុង​ក្រោយ​មួយ​ច្បាប់ បាន​អណ្ដែត​ហើយ កាលពី​វេលា​ម៉ោង​៤​រសៀល នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ និង​រសាត់​តាម​ខ្សែទឹក រហូត​ទៅ​ដល់​កោះ​ពេជ្រ ។

ស​.​ព​បុរស​រូប​នោះ ឈ្មោះ ម៉ី រតនៈ អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​ដឹក​ជញ្ជូន foodpenda មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៩៥ ផ្លូវលំ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ស​.​ព បានអោយ​ដឹង​ថា នៅ​វេលា​រសៀល​នេះ គាត់​បាន​ទទួល​ព័ត៌មាន​ពី​អ្នកនេសាទ ថាស​.​ព កូនប្រុស​របស់​គាត់ បាន​អណ្តែត បន្ទាប់​ពី​គាត់​បាន​ជួល​ទូក​អ្នកនេសាទ ដើម្បី​ស្វែងរក​សាក​អស់​រយៈ ២​យប់ ២​ថ្ងៃ មក​ហើយ​។​បន្ទាប់​ពី​ប្រទះ​ឃើញ​ស​.​ព អ្នកនេសាទ និង​ក្រុម​គ្រួសារ ក៏​បាន​ចាត់ចែង​អូស​ស​.​ព​តាំងពី​កោះ​ពេជ្រ មក​ក្រោម​ស្ពាន​ជ្រោយចង្វារ​ដើម្បី​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​ត្រួតពិនិត្យ ។

គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ បុរស​រូប​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IJ-1196 ដឹក​កេស​ដាក់​ម្ហូបអាហារ food penda មក​ឈប់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ អស់​រយៈពេល​ប្រមាណ​ជាង ១​ម៉ោង ដោយ​ទឹកមុខ​ស្រងូត​ស្រ​ង៉ា​ត់​។ នៅ​យប់​នោះ ពុំ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ លុះ​ក្រោយមក គេ​ឃើញ​បុរស​រូប​នោះ​បាន​តោង​បង្កាន់ដៃស្ពាន លោត​ចុះ​ទៅ​ក្នុង​ទន្លេ បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង និង​លិខិត​បណ្ដាំ​ចុង​ក្រោយ ព្រម​អត្ត​ស​ញ្ណា​ណ​ប័ណ្ណ ។

នៅ​ក្នុង​លិខិត​បណ្ដាំ​នោះ បាន​ឲ្យ​ដឹង​ថា “​បណ្ដាំ​ចុង​ក្រោយរ​បស់បង​ជូន​អូន​” បើសិនជា​រក​សាកស​.​ព​បង​ឃើញ​។ សូម​អូន​ប្រគល់​ជូន​ម៉ាក់ ដើម្បី​ឲ្យ​ម៉ាក់​យក​ទៅ​ធ្វើបុណ្យ​ចុះ បង​សុំ​អូន​ជា​លើក​ចុង​ក្រោយ ហើយ​ម៉ូតូ​នេះ ក៏​បង​សុំ​ប្រគល់​ឱ្យទៅ​ម៉ាក់​ដែរ បាន​ឬ​អត់​អូន ? ហើយនឹង​លុយ​តិចតួច ជូន​ម៉ាក់​ផង​ណា​អូន​។ បង​សុំ​អរគុណ​អូន​ហើយ​ណា បង​ស្រលាញ់​អូន ។

នៅ​ក្នុង​លិខិត​បណ្ដាំ ក៏​បាន​ផ្តាំ​ទៅ​ម៉ាក់ “​ឱ្យ​កូនសុំ​ទោស​ផង​ណា​ម៉ាក់ ដែល​កូន​សម្រេចចិត្ត​បែប​នេះ​! និង​សុំ​ទោស​ម៉ាក់ ដែល​កូន​មិន​អាច​មើលថែ​ម៉ាក់​ឲ្យ​ម៉ាក់ បាន​រស់​ស្រួល ដូច​ម៉ាក់​គេ​។ ចែ​ដា មើលថែ​ម៉ាក់​ផង ។

នៅ​ក្នុង​លិខិត​នោះ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឲ្យ​បង​សុំ​ទោស​ផង​ប្រពន្ធ​របស់​ប្ដី ឲ្យ​ប្ដី​សុំ​ទោស ដែល​មិន​អាច​មើលថែ​រក្សា​អូន​តាម​ពាក្យ​ដែល​បង​សន្យា​ជាមួយ​អូន អោយ​បង​សុំ​ទោស​…..​។ បន្ទាប់​ពី​ត្រួតពិនិត្យ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕







Post a Comment

Previous Post Next Post

Kdaily-news ads