កណ្តាល ៖ ផ្តើមពីការលេងឆាតតាមfacebook ក៏ក្លាយជាស្នេហាលួចលាក់ធ្លាប់ស្ម័គ្ររួមមេត្រីជាច្រើនដង តែពេលមួយខឹងខាងស្រីបិទទូរសព្ទ័មិនតបស្តី ភាគីខាងប្រុសក្លាយជាជនសង្ស័យ (ផលិតនិងចែកចែកចាយរូបភាពអាសអាភាស ) ដែលករណីខាងលើ កើតហេតុនៅវេលាម៉ោង១៩និង៥០នាទីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចភូមិព្រែករាំង ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ហើយត្រូវឳពុកស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងសមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុច ស្ពានទី១៦ ស្ថិតក្នុងភូមិព្រែកតាវ៉ា ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្វាងបានប្រាប់សារព័ត៌មានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស .ជ .ច . .រ .ន. អាយុ ១៦ឆ្នាំជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកជនសង្ស័យមាន ឈ្មោះ វីន ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនជាប់កិច្ចសន្យា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ទូរសព្ទ ម៉ាកIPhone x ពណ៍ខ្មៅ បែកកញ្ចក់ ចំនួន០១គ្រឿង ។
លោកអធិការបានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់និងស្រលាញ់គ្នារយៈពេលជិត០២ឆ្នាំមកហើយ រហូតស្នេហាស៊ីជម្រៅ ធ្លាប់បានរួមភេទជាមួយគ្នាបានចំនួន០៣លើក សម្រេចបាន០៩ ដង ។
លុះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យបានបបួលជនរងគ្រោះទៅរួមភេទនៅផ្ទះសំណាក់ទៀត ហើយក្នុងពេលធ្វើសកម្មភាពរួមភេទជនសង្ស័យបានយកទូរសព្ទរបស់ខ្លួនថតរូបនិងថតវីដេអូទុកសម្រាប់មើល ហើយអ្នកទាំង២នៅតែមានទំនាក់ទំនងជាមួយគ្នាធម្មតារហូតមក។
លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលា១០និង១៥នាទី អ្នកទាំង២ក៏បានឈ្លោះប្រកែកគ្នា ជនរងគ្រោះបានបិទទូរសព្ទ បន្ទាប់មកនៅវេលាម៉ោងកើតហេតុ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះមិនចូល ក៏មានចិត្តខឹងហើយបានផ្ញើរវីដេអូអាសអាភាសដែលខ្លួនថតវីដេអូជាមួយនាង ផ្ញើរទៅគណនីfacebookឪពុកជនរងគ្រោះឈ្មោះ ម.ស៊ (មឿន ស៊ន )ចំនួនវិដេអូ ០៣ ឃ្លីប និងផ្ញើរសារជាសំលេងគំរាមតាមរយៈប្រព័ន្ធTelegram ជាច្រើន និងផ្ញើរវីដេអូនោះទៅគណនីfacebookបងប្អូនជីដូនមួយនាងឈ្មោះ គ.យ. ចំនួនវីដេអូ ០៣ឃ្លីបផង ដែរ ។
លុះព្រឹកឡើងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចជួយអន្តរាគម៍ ។
ក្រោយទទួលពាក្យបណ្តឹងភ្លាម លោកអធិការបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌ ប្រើយុទ្ធវិធីណាត់ជួបជនសង្ស័យនៅចំណុចស្ពានទី១៦ ភូមិព្រែកតាវ៉ា ឃុំទឹកវិល និងឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បលយោងតាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានយកវីដេអូ ដែលថតទុកពេលរួមភេទជាមួយជនរងគ្រោះផ្ញើរទៅគំរាមឪពុកជនរងគ្រោះចំនួន០៣ឃ្លីបវីដេអូ និងបងប្អូនជីដូនមួយនាងចំនួន០៣ ឃ្លីប វីដេអូ ទៀតពិតប្រាកដមែន។
មូលហេតុ៖ ដែលខ្លួនផ្ញើរវីដេអូនេះ ព្រោះខឹងឪពុកម្ដាយរបស់ជនរងគ្រោះបំបែកបំបាក់មិនអោយស្រលាញ់គ្នា និងមើលងាយក្រុមគ្រួសារខ្លួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធី ៕
Post a Comment