Top News

បើករថយន្តបុ.,ក.រះគេឯង ស្លា.,,ប់និងរបួសមនុស្ស ផ្អើល​ក្រុង​សៀមរាប..



ខេត្តសៀម​រា​​ប៖ រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ដោយមិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ បង្ក​ឱ្យ​បុក​រះ ម៉ូតូ​ចំនួន​៣​គ្រឿង ស្លាប់​មនុស្សម្នាក់ និង​រងរបួសធ្ងន់​-ស្រាល៣នាក់ ដែលហេតុការណ៍​​នេះ ​​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ​តុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣ និង៥០​នាទីយប់ ​ត្រង់​ចំណុច​ស្តុ​ប​ព្រះរាជ​ដំណាក់ ស្ថិតនៅភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប លើ​ផ្លូវ រុក្ខវិថី​ព្រះ​សីហ​នុ បង្ក​ការ​ភ្ញាក់ផ្អើលពេញ​ក្រុង​។


បើតាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញបាន​ប្រាប់​ កាលពី​រសៀលថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ម្សិលមិញនេះ​ថា ករណីគ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus Rx300 ពណ៌​ស ផ្លា​ក​លេខ 2B-​3400 សៀមរាប បើកបរ​ដោយ ឈ្មោះ មឿ​ន បញ្ញា ភេទ​ប្រុស អាយុ​២៣ឆ្នាំ នៅ​ភូមិ​ខ្នារ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ( សមត្ថកិច្ច​ឃាត់ខ្លួន​បាន ) បុក និងម៉ូតូចំនួន៣គ្រឿង ក្នុង​នោះ មានម៉ូតូមួយ​គ្រឿង​ម៉ាក Honda Zoomer X ពណ៌​ស ក្រហម ពាក់​ផ្លា​ក់​លេខ​សៀមរាប​1AB- 1484 អ្នកបើកបរ​ឈ្មោះ ក្រា ស្រី​ណូ ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ចា ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប (​របួសស្រាល រលាត​ស្មងជើង​ខាងស្តាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ) បើកបរ មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច។


បន្ទាប់​មក​ រថយន្តបានរេចង្កូត​ទៅបុក​ម៉ូតូ​មួយ​គ្រឿងទៀត​ម៉ាក Honda Dream ពណ៌​ស្លែ ពាក់​ផ្លា​ក់​លេខ​សៀមរាប​1AQ-2508 អ្នកបើកបរ ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ( ស្លាប់នៅហ្នឹង​កន្លែង )​ រស់នៅភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ​ខេត្តសៀមរាប និងមាន​អ្នក​រួម​ដំណើរម្នាក់ ឈ្មោះ មាន ផានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​របួសធ្ងន់បាក់​ភ្លៅ​ខាងឆ្វេង បាក់​កដៃ​ខាងស្តាំ និងបែក​ចង្កា កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ជិះ​ម៉ូតូ​ម៉ាក ម៉ូតូ Honda Dream ពាក់​ផ្លា​ក​លេខ​សៀម​រាប 1AQ-2508-​មាន​អ្នក​រួម​ដំណើរ​) រស់នៅភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ​ខេត្តសៀមរាប បើកបរ​មាន​ទិស​ដៅ​ពី​លិច ទៅ​កើត រួច​រថយន្ត ទៅ​បុក ម៉ូតូ មួយ​គ្រឿង​ទៀត​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ផ្លា​ក់​លេខ សៀមរាប 1Q-7366 ម្ចាស់ ឈ្មោះ​ច្រុ​ច ស៊ី​ណុ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​របួស ធ្ងន់ ត្រង់ ចង្កា ផ្ពា​ល់ និង ជង្គង់​ខាងស្តាំ​)​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​ខេត្ត មាន​ទីលំនៅ ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ។


ចំពោះ​ករណី​នេះ​បណ្តាល​ឱ្យ​ខូចខាត ម៉ូតូ​ធ្ងន់០២​គ្រឿង ស្រាល​០១​គ្រឿង ចំណែករថយន្ត ខូច​ខាត ស្រាល​មួយ​គ្រឿង ។ ក្រោយ​ពេលបុក​រួច កម្លាំង​នគរបាល​កា​រិ យា​ល័យ​ចរាចរណ៍ ផ្លូវគោក បាន​ចុះ​ទៅ​ដល់ រួច​យក​អ្នកបើកបរ​រថយន្ត មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ផ្លូវគោក នៃ​ស្នងការ​ខេត្តសៀមរាប​។


មូលហេតុ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ​និងមិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើង​ក្រហម​) ។

បន្ទាប់​ពី​ចុះ​នាំ​ខ្លួនជន​បង្កយក​មក​សួរនាំ កម្លាំង​នគរបាល​ជំនាញ ក៏​បាន​ដកហូត​វត្ថុ​តាង យក​មក​រក្សា​ទុក​នៅ​កា​រិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។


កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​ប្រគល់​សាកសពទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ បច្ចុប្បន្ន ជន​បង្ក ត្រូវ​បានកម្លាំង​ជំនាញ កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ៕






Post a Comment

Previous Post Next Post

Kdaily-news ads