Top News

សមត្ថកិច្ចស្រាវជ្រាវអស់៥ថ្ងៃ វាយខ្នោះដៃបានម្មាក់ហើយ ករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ) និងប្រើប្រាស់គ្រឿងញៀន .



កណ្តាល៖ សមត្ថកិច្ចស្រុកស្អាង បានប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល០៥ថ្ងៃ ករណីជនសង្ស័យ ០៣នាក់ លួចមានស្ថានទម្ងន់ទោស ( កាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះ ) និងប្រើប្រាស់នូវសារធាតុញៀន  ដោយកើតហេតុ 

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុច ភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល និងឃាត់ខ្លួនបានជនសង្ស័យម្នាក់  កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤  ។ 

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ជនរងគ្រោះ មានឈ្មោះ  អុល បញ្ញា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ  វាលធ្នង់ ឃុំបុសខ្នុល ស្រុក ចំការលើ ខេត្ត កំពង់ចាម។ 

ចំពោះបក្ខពួកក្រុមជនសង្ស័យមានគ្នីគ្នាចំនួន០៣នាក់ ។  ១- ឈ្មោះ ហេង ម៉េងចិន ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ទួលសូភី ឃុំ ព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល (ឃាត់ខ្លួន និងវិជ្ជមាន នូវសារធាតុញៀន) , ២-ឈ្មោះ ឆិល ប៊ុនធី (ហៅយួន) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិ ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល។ (គេចខ្លួន) , ៣-ឈ្មោះ នន់ ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ(គេចខ្កួន)។  វត្ថុតាងចាប់យក :  -កាំបិតផ្កាក់ ផ្លែដែក ដងឈើ ចំនួន០១ , -ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ ខ្មៅ មានស្លាកលេខ ភ្នំពេញ 1BH-9011 (ជារបស់ជនរងគ្រោះរកឃើញវិញ។

 លោកអធិការបានប្រាប់អោយដឹងបន្តទៀតថា ÷  កាលពីវេលាម៉ោង ១៣ និង ០៥នាទីថ្ងៃទី២៨ខែ តុលាឆ្នាំ២០២៤ ជនសង្ស័យទាំង០៣នាក់ ជុំគ្នានៅភូមិទួលសុភី រួចបានបបួលគ្នាថាទៅរកមើលលួចកាប់ម៉ូតូគេ ដោយបានយកដាវ០១ដើមទៅជាមួយ។លុះដើរមកដល់ចំណុចទីតាំងកើតហេតុ ក៏បានឃើញជនរងគ្រោះឈប់ម៉ូតូអង្គុយហូបអីជាមួយមិត្តភក្កិនៅក្នែរនោះ។  បន្ទាប់ជនសង្ស័យឈ្មោះ ហេង ម៉េង ចិន បានយកដាវដេញកាប់មកលើជនរងគ្រោះ    ដោយភ័យពេកជនរងគ្រោះ បានលោតចេញពីលើម៉ូតូរួចរត់គេចចេញខ្លួន  ចំណែកជនសង្ស័យ០២នាក់ទៀតចាំមើលផ្លូវ បន្ទាប់មកជនសង្ស័យឈ្មោះហេង ម៉េងចិន បានជិះម៉ូតូជនរងគ្រោះគេចចេញពីកន្លែងកើតហេតុយកទៅផ្លុងចោលចំងាយប្រហែ់ល៦០០ម៉ែត្រ ពីទីតាំងកើតហេតុ ដើម្បីអោយបក្សពួកទៅយក   ភ្លាមនោះមានប្រជាពលរដ្ឋតេទូរសព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវស្វែងរកឃើញម៉ូតូជនរងគ្រោះបានមកវិញ ចំណែកជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់។

 

លុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានធ្វើការស្រាវជ្រាវនិងស្វែងរកឃើញជនសង្ស័យខាងលើនិងឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ នាំខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

 នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យខាងលើបានសារភាពថា ÷ ខ្លួននិងបក្សពួកពិតជាបានយកដាវដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែន។

 បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បិកសាងសំណុំរឿងតាមនីតិវិធី ៕






Post a Comment

Previous Post Next Post

Kdaily-news ads