Top News

ទីបំផុត ! ជន ដៃដល់និង បក្ខពួក សរុប ចំនួន ៣ នាក់ បានត្រូវ សមត្ថកិច្ច ចាប់ហើយ..



ខេត្តកំពង់ស្ពឺ៖ ទីបំផុត ! ជន ដៃដល់និង បក្ខពួកសរុបចំនួន ៣នាក់ បានត្រូវ សមត្ថកិច្ចចាប់ខ្លួនពី បទធ្វើ គុតសង្ឃ ធុត ង្គ១ អង្គកាល ពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤កន្លង ទៅ វេលាម៉ោង ប្រ មាណ១១ និង ៤០ នាទីនៅ វត្តពុទ្រា រាម ស្ថិតក្នុងភូមិ ក្រាំងព្នៅ ឃុំអូរ ស្រុក ភ្នំស្រួច ។ 


ព្រះសង្ឃដែលត្រូវ គេធ្វើ គុតព្រះនាម គាត សម្បត្តិ ហៅទូច ព្រះជន្ម៤២ ឆ្នាំ ដោយទទួល អនិច្ចធម្មនៅ ខាងមុខ អាស្រមតែម្តង ។


ក្រោយពីទទួលបាន ព័ត៌មានខាងលើ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺធ្វើការ ស្រាវជ្រាវរហូតកំណត់ បាន អត្តសញ្ញាណជនសង្ស័យ និង អ្នកជាប់ ពាក់ព័ន្ធ ក្នុងករណីខាងលើ ។


លុះមកដល់ ថ្ងៃទី៣០ខែតុលា ឆ្នាំ ២០២៤ កម្លាំងសមត្ថ កិច្ច បានឃាត់ខ្លួន បាន ជនសង្ស័យ ចំនួន ៣នាក់ រួមមាន ៖ 

១- ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ ៤០ ឆ្នាំ ជា ជន ដៃដល់ ។

២- ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ ៣៥ឆ្នាំ ជាប្រពន្ធ ជនដៃដល់ ។

៣- ឈ្មោះ លន់ ស្រី នាង អាយុ៣២ ឆ្នាំ ជាប្អូនស្រី របស់ប្រពន្ធ ជនដៃដល់ ។ 

ចំពោះ វត្ថុតាង ដែលបានដកហូតមាន ព្រះពុទ្ធ បដិមាមួយចំនួន វត្ថុស័ក្តិសិទ្ធិ មួយចំនួន និងស្បង់ចីវរដែលប្រើសម្រាប់ រឹត ក ។ 

ផ្អែកតាមការ បំភ្លឺ របស់យាយពោន ស្រិ នជា ម្តាយក្មេករបស់ ជនដៃដល់ ថា ករណី ឃាតកម្ម លើភិក្ខុសង្ឃនាម គាត សម្បត្តិ ហៅទូច នេះ គឺ កូនប្រសា របស់ គាត់ ឈ្មោះ មោគ ម៉េង ជាអ្នក ធ្វើគុត ហើយមូលហេតុ កើតឡើង ពី ការ ប្រចណ្ឌ ។ 

គាត់បន្ដ ថាបន្ទាប់ ពីថ្ងៃ ធ្វើសកកម្មភាព រួច កូនប្រសាគាត់ ម្នាក់នេះបានមកផ្ទះ នៅ ខេត្តព្រៃវែង ដោយ ឭមុខមាត់មាន សភាព ស្លេកស្លាំង ដូច ជាមិនបានដេក ។ កន្លងមក មោគ ម៉េង ជាកូនប្រសា រូបនេះ បាននិយាយ គំរាមកូនស្រី គាត់ ឈ្មោះពោន ស្រី អូនថា « បើ ថ្ងៃ ណាមួយ អញ ឃើញច្បាស់ អញ នឹង សម្លាប់ ដាក់ចូលមេរុ បូជា ទាំង២ នាក់ហើយ » ៕





Post a Comment

Previous Post Next Post

Kdaily-news ads