(ខេត្តកណ្តាល)៖ លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយដឹកនាំកម្លាំងចុះបង្គ្រាបគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់និងរត់គេចខ្លួន៤នាក់ដែលកើតហេតុនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤វេលាម៉ោង១៤និង៣០នាទីចំណុចភូមិជយ័ឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល
ជនសង្ស័យចំនួន០៩នាក់ស្រី០១ (ឃាត់ខ្លួន០៥ គេចខ្លួន០៤ស្រី០១)
១-ឈ្មោះហែម មុន្នីត៍(ហៅនី)ភេទប្រុសអាយុ៣៣ឆ្នាំ(ខ្មែរ) មុខរបរកសិករមានទីលំនៅភូមិស្ទឹងឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)
២- ឈ្មោះម៉ៅ រត្នធី(ហៅរ៉ាម៉ូស) ភេទប្រុសអាយុ៣២ឆ្នាំ(ខ្មែរ) មុខរបរកម្មករសំណង់មានទីលំនៅ ភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)
៣- ឈ្មោះផល្លី ដារ៉ាភេទប្រុស អាយុ២៦ឆ្នាំ(ខ្មែរ)មុខរបរ ដឹកជញ្ជូនមានទីលំនៅភូមិគគីរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៤- ឈ្មោះឡេង វាសនា(អាសេះ) ភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិចិនកោះឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៥- ឈ្មោះគង់ ម៉េងលីភេទប្រុស អាយុ២០ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិចន្លក់ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)
៦- ឈ្មោះសេក វុទ្ធា(ហៅធា) ភេទប្រុសអាយុ៤០ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិជយ័ឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន)
៧- ឈ្មោះសុត រិទ្ធី(ហៅធី) ភេទប្រុសអាយុ២៩ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិជយ័ឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន)
៨- ឈ្មោះជឹម ស្រីលក្ខ័ភេទស្រី អាយុ៣១ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)
៩- ឈ្មោះអ៊ុំ ផូ(ហៅចយ)ភេទប្រុសអាយុ៤២ឆ្នាំ (ខ្មែរ)មុខរបរមិនពិតមានទីលំនៅ ភូមិកោះប៊ៀឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន) វត្ថុតាងចាប់យករួមមាន:
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៧ កញ្ចប់(មធ្យម០២ តូច២៥)(ទំងន់១១,៧៦ក្រាម)
២/ម៉ូតូ០២គ្រឿង។
៣/ទូរស័ព្ទ០៥គ្រឿង។
៤/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៥/កាំភ្លើងស្នប់កែឆ្នៃចំនួន០២ដើម
៦/កាំភ្លើងខ្លីជរ័០២ដើម។
លោកព្រុំ សំណាងបន្តថា!
នៅមុនពេលកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលសំរោងធំ សហការជាមួយប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្ស័យចំនួន០១នាក់ឈ្មោះហែម មុន្នីត្ន៍(នី)ភេទប្រុសកំពុងជិះម៉ូតូ០១គ្រឿងគ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច្ចបានហៅជនសង្ស័យអោយឈប់ហើយសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់មធ្យមរួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍សំរោងធំដើម្បីសួរនាំ។
ក្រោយពីបានចម្លើយរួចមកសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
Post a Comment