ស្រ្តីម្នាក់បានរងរបួសលាកផ្ទៃមុខធ្ងន់ធ្ងរដោយសារអតីតប្តីនាង ពួនស្ទាក់ជះទឹកអាស៊ីដដាក់ ។
យ៉ាងណា គេមិនដឹងថារឿងហេតុនេះ ផ្តើមឡើងដោយសារទំនាស់អ្វីនោះទេ និងនៅក្នុងភូមិសាស្រ្តណាពិតប្រាកដដែរគ្រាន់តែគេអះអាងថា ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខរោងចក្របឹងឈូក ។
បើតាមប្រភពពីហ្វេសប៊ុកបានឲ្យដឹងទៀតថា ស្រ្តីរងគ្រោះជាកម្មកររោងចក្រ រីឯជនបង្កជាអតីតប្តីនាង ត្រូវបានឃាត់ខ្លួន និងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ។
គេនៅចាំបានថា កាលពីជាង១០ឆ្នាំមុន បទល្មើសជះទឹកអាស៊ីដបានកើតមានឡើងច្រើន រាប់ទាំងជនរងគ្រោះជាអ្នកសិល្បៈល្បីឈ្មោះ ហើយនៅពីក្រោយជនបង្ក ក៏គេអះអាងថាមានមន្រ្តីជាន់ខ្ពស់ម្នាក់ផងដែរ ។
ផ្តើមពីបទល្មើសជះទឹកអាស៊ីដ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ រស់ដូចស្លាប់ ស្លាប់ដូចរស់បែបនេះ ទើបរដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ដោយជនល្មើសប្រឈមនឹងការជាប់គុកអស់មួយជីវិត ៕
Post a Comment