Top News

ជនជាតិចិនបើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវលឿនដូចហោះ បូងចង្លូតមិនទាន់ ជ្រុលបុករះចូលផ្ទះជាពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់រងបួស..



ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BP-8513 បត់ឆ្លងផ្លូវលឿនដូចហោះបួងចង្កូតមិនទាន់ជ្រុលបុករះចូលផ្ទះប្រជាពលរដ្ឋ តូបលក់គ្រឿងសមុទ្ររួមនឹងម៉ូតូមួយគ្រឿងរងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យបុរសម្នាក់ជាអ្នកលក់គ្រឿងសមុទ្ររងរបួស។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង

១ យប់រំលងអាធ្រាត្រចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅត្រង់ចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញ ហា ណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តរបានចេញសំណងទៅឲ្យភាគីម្ចាស់ផ្ទះនិងតូបលក់គ្រឿងសមុទ្រចំនួន 7.000 ដុល្លារ ចំណែកភាគីម៉ូតូចំនួន 1,500 ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕












Post a Comment

Previous Post Next Post

Kdaily-news ads