Top News

ចាប់ផ្សឹកព្រះសង្ឃថៃពីរអង្គ បន្ទាប់ពីលាក់ខោក្នុងនារីក្នុងកុដិ នឹងរកឃើញប្រដាប់ជក់គ្រឿងញៀន នឹង វីដេអូររួមភេទជាមួយអ្នកភូមិ


ប្រទេសថៃ ៖ ប្រជាពលរដ្ឋ នៅ​ក្នុង​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា តែង​ចាត់​ទុក ព្រះសង្ឃ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ ដែល​បរិស័ទ​អាច​បណ្តុះ​ពូជ​បុណ្យ ឬ​អាច​ផ្ញើ​ទាន​ចំពោះ​ព្រះសង្ឃ​បាន​ដោយ​ជំនឿ​ថា ព្រះសង្ឃ​ជា​អ្នកចម្លង​កុសល ឬ​ផល​បុណ្យ​ជូន​ទៅ​អ្នក​ដែល​ស្លា​.​ប់​ទៅ​បាន​រួម​ជាមួយ​ជំនឿ​ថា ការ​បំពេញ​កុសល​ជាមួយ​ព្រះសង្ឃ​នឹង​បានជា​បុណ្យ​កុសល​សម្រាប់​ទៅ​ជាតិ​ខាង​មុខជា​ដើម ។


ប៉ុន្តែ​ដោយសារ​តែ​ជំនឿ​ក៏​ដូច​ជា ការ​គោរព​ចំពោះ​ព្រះសង្ឃ​នេះ​ហើយ​នៅ​ពេល​ណា​បែកធ្លាយ​ភាព​ខុសឆ្គង ឬ​រឿងអាស្រូវ​ណាមួយ​ដែល​ប្រព្រឹត្ត​ដោយ​ព្រះសង្ឃ ម​ហ​ជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​តែងតែ​ចែករំលែក​ត​ៗ​គ្នា​ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​បង្ហាញ​ការ​ខឹងសម្បារ ដែល​បុគ្គល​ជា​ភេទ​អ្នកបួស​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា ។


ជាក់ស្តែង នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ សារព័ត៌មាន​ថៃ The Nation បាន​នាំ​យក​នូវ​រឿងអាស្រូវ​របស់​ព្រះសង្ឃ​ចំនួន​២​អង្គ នៅ​ឯ​ខេត្ត​បុរី​រ៉ាំ ដែល​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ស្មោ​គ​រោគ​គួរ​ឱ្យ​ខ្ពើមរអើម ដោយ​បាន​រួមមេត្រី​ជាមួយ​ប្រពន្ធ​គេ ថត​វី​ដេ​អូ​ផ្ញើ​ទៅ​ចំអក​ឌឺដង​អោយ​ប្តី​គេ ជា​ពិសេស​នៅ​ពេល​ប៉ូលិស​ចុះ​ទៅ​ឆែកឆេរ​បាន​ប្រទះ​ឃើញ​ខោ​ក្នុង​របស់​ស្ត្រី ស្រា បារី និង​ថ្នាំ​ញៀ​.​ន មាន​លាក់​ក្នុង​កុដិ​របស់​ព្រះសង្ឃ​ខាងលើ​ថែម​ទៀត​ផង ។


ប្រភព​ដដែល​បាន​បញ្ជាក់​ថា មិន​បង្អង់​យូរ​ទេ ក្រុម​ប៉ូលិស និង​មេ​ភូមិ​បាន​ឆ្ម​.​ក់​ចូល​កុដិ​ព្រះសង្ឃ និង​បង្ក្រាប​ព្រះសង្ឃ​២​អង្គ​ដែល​ពាក់​ព​ន្ធ័​នឹង​ការ​សេព​គ្រឿង​ញៀ​.​ន ផឹកស្រា និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​អ្នក​ភូមិ រួច​ផ្ញើ​ឃ្លី​ប​វី​ដេ​អូ​ទៅ​ជេរ​ប្រមាថ​ប្តី​របស់​នាង រហូត​ធ្វើ​ឱ្យ​ពួក​គេ​គ្រាំគ្រា​ចិត្ត​បែកបាក់​គ្រួសារ ហើយដោយ​សារ​មិន​អាច​ទ្រាំ​នឹង​ទ​ង្វើ​ដ៏​ហួសហេតុ​ទាំងនេះ​ក៏​សម្រេច​ចិត្តបាន​ដាក់​ពាក្យបណ្តឹង និង​រាយការណ៍​បទល្មើស​ទាំងនោះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ។


ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ប៉ូលិស​ស្រុក​ឡា​ហាន​សៃ ខេត្ត​បុរី​រ៉ាំ បាន​សហការ​ជាមួយ​មេ​ភូមិ បាន​បើក​ប្រតិបត្តិការ​ឆែកឆេរ និង​ចាប់ខ្លួន​ព្រះសង្ឃ​ទៅ​ដល់​ក្នុង​វត្ត​តែ​ម្តង​ដែល​មាន​ទីតាំង​ក្នុង​ឃុំ​តា​ចុង ។ ក្រុម​ប៉ូលិស​អះអាង​ថា ក្នុង​ការ​ឆែកឆេរ​បាន​រក​ឃើញ​ឧបករណ៍​ជក់​គ្រឿង​ញៀ​.​ន ស្រា និង​វត្ថុ​តាង​ក្នុង​ឃ្លី​ប​វី​ដេ​អូ​រួមមេត្រី​ជាមួយ​ប្រពន្ធ​អ្នក​ភូមិ ។ ប៉ូលិស​ក៏​បាន​រក​ឃើញ​ខោ​ក្នុង​របស់​ស្ត្រី​ជា​ច្រើន ត្រូវ​បាន​លាក់​ទុកជា​មួយ​ស្បង់​ចីវរ​របស់​ព្រះសង្ឃ​ផង​ដែរ ។


ជនសង្ស័យ​ជា​ព្រះសង្ឃ​ទាំង​២​អង្គ​នេះ​គង់​ក្នុង​កុដិ​តែ​មួយ ដោយ​មួយ​អង្គ​អាយុ​៣៥​វស្សា និង​មួយ​អង្គ​ទៀត​ព្រះ​ជន្ម​៣៧​ព្រះ​វស្សា បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោម ឃើញ​សារធាតុ​ញៀ​.​ន ពួក​គេ​ត្រូវ​បាន​នាំ​យក​ទៅ​អោយ​ព្រះ​ចៅអធិការ​វត្ត​ចាប់​ផ្សឹក មុន​នឹង​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​ពី​បាន​ផ្សឹក​រួច​អតីត​ព្រះសង្ឃ​មួយ​អង្គ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​មេ​តំ​ហ្វេ​តា​មីន​មែន ដោយ​ទើបតែ​ប្រើ​បាន​៣​គ្រាប់ កាលពី​២​ថ្ងៃមុន ។


ដោយឡែក​ចំពោះ​ការ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​អ្នក​ភូមិ​នោះ​គាត់​សូម​បដិសេធ ព្រោះតែ​មុន​ពេល​ទាក់ទង​គ្នា ស្ត្រី​រូប​នោះ​បាន​ប្រាប់​គាត់​ថា នាង​បាន​បែកបាក់​គ្នា​ជាមួយ​ប្តី​ហើយ ។ យ៉ាងណា​ក៏​ដោយ បុរស​ជា​ស្វាមី​ដែល​មាន​វ័យ អាយុ​៣១​ឆ្នាំ បាន​អះអាង​ប្រាប់​ប៉ូលិស​ថា ដំបូង​ឡើយ​ក្រោយ​ពី​គាត់​ដឹង​ពី​ទំនាក់ទំនង​របស់​ពួក​គេ ស្ត្រី​ជា​ប្រពន្ធ​កុហក​គាត់​ថា ព្រះសង្ឃ​ចាប់​រំ​លោ​.​ភនាង​ទើប​ខ្លួន​អត់​ទោស​ឱ្យ​នាង ដោយ​នាង​បាន​សន្យា​ថា គ្មាន​លើក​ទី​ពីរ ។ ប៉ុន្តែ​តាម​ការ​ពិត​ពួក​គេ​នៅ​តែ​បន្ត​ផ្ញើ​សារ​ទាក់ទង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ត​ណាត់គ្នា​ពីក្រោយ​ខ្នង​គាត់​ជា​ញឹកញាប់ ។


បុរស​ជា​ប្តី បាន​រៀបរាប់​ថា «​ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​មាន​វី​ដេ​អូ​ឃ្លី​ប​ជា​ច្រើន ដែល​ពួក​គេ​បាន​ដេក​ជាមួយ​គ្នា ហើយ​បាន​ផ្ញើ​មក​ចំអក​ឱ្យ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បើ​ខ្ញុំ​មាន​កាំ​ភ្លើ​.​ង​ខ្ញុំ​នឹង​បា​.​ញ់​ពួក​គេ​ទាំង​ពីរ​អោយ​ស្លា​.​ប់ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ទេ ខ្ញុំ​បាន​ត្រឹមតែ​ព្រមាន​អោយ​ពួក​គេ​ទាំង​ពីរ​ឈប់​ទាក់ទង​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ នៅ​តែ​បន្ត​លួច​ទាក់ទង​គ្នា​ដោយ​លួចលាក់​ទើប​ខ្ញុំ​សម្រេចចិត្ត​ប្រើ​ឃ្លី​ប​ដែល​ពួក​គេ​ដេក​ជាមួយ​គ្នា​ដែល​ផ្ញើ​មក​ឌឺ​ខ្ញុំ​យក​ធ្វើ​ជា​ភស្តុ​តាង ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ។


ជុំវិញ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​ព្រះសង្ឃ​អា​បាត់​នេះ ត្រូវ​បាន​លោក​បណ្ឌិត ស៊ឺ​ន សម មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​រំលេច​ឡើង​តាម​រយៈ​អត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា «​តើ​ភេទ​ជា​ព្រះសង្ឃ​តំណាង​ឱ្យ​ភាព​ត្រឹមត្រូវ​ឬ ? ដោយ​បញ្ជាក់​ថា ការ​ខុសឆ្គង​របស់​បុគ្គល​ដែល​បួស​នៅ​ក្នុង​សាសនា មិន​ថា នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ឬ​សាសនា​ផ្សេង​នោះ​ទេ គឺ​តែងតែមាន​ជា​ធម្មតា ព្រោះថា បុគ្គល​ខ្លះ​ដែល​បាន​បួស​ហើយ​ក៏​តាំងចិត្ត​សិក្សា​ព្រះធម៌​វិន័យ​បាន​ត្រឹមត្រូវ ហើយ​ក៏​បដិបត្តិ​បាន​ត្រឹមត្រូវ​ទៅ​តាម​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ នៅ​ក្នុង​សាសនា​តែ​ក៏​មាន​ព្រះសង្ឃ​អង្គ​ខ្លះ​ដែល​ជា​អ្នក​សិក្សា​ធម៌​របស់​ព្រះពុទ្ធ​សាសនា​បាន​ជ្រៅជ្រះ ហើយ​បដិបត្តិ​មិន​ត្រឹមត្រូវ ដោយសារ​តែ​លាភសក្ការៈ ឬ​ការ​គោរព​បូជា​ផ្សេង​ៗ​នាំ​ឱ្យ​លោក​ប្រាសចាក​អំពី​សេចក្តី​ដែល​លោក​បាន​បាន​សិក្សា​ចេះ​ដឹង​ហើយ​នោះ ។ នៅ​ត្រង់​សេចក្តី​ខ្លះ យើង​អាច​បញ្ជាក់​បាន​ថា ភេទ​ជា​ព្រះសង្ឃ (​ការ​ស្លៀកពាក់​ស្បង់​ចីពរ​) មិនមែន​សុទ្ធតែ​តំណាង​ឱ្យ​សេចក្តី​ល្អ​នោះ​ទេ​ព្រោះថា ទ​ង្វើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត​នោះ គឺជា​សេចក្តី​អាក្រក់ ឬ​ជា​អំពើ​បាប​ដែល​លោក​ត្រូវ​ទទួល ។


ស្បង់​ចីពរ គឺជា​គ្រឿង​សម្រាប់​បិទ​បាំង​សេចក្តី​អៀនខ្មាស​របស់​មនុស្ស ព្រោះថា​មនុស្ស​មិន​អាច​ស្រាត​ដើរ​នោះ​ទេ ។ ការ​គោរព ឬ​ការ​បដិបត្តិ​ទៅ​តាម​ចំណេះដឹង ឬ​ធម៌​ដែល​ខ្លួន​បាន​សិក្សា​ហើយ​នោះ ទើប​ជា​សេចក្តី​ល្អ​។ នៅ​ត្រង់​ចំណុច​នេះ អ្នក​អាន​មួយ​ចំនួន​អាច​សួរ​ថា តើ​ព្រះសង្ឃ​គួរតែ​មាន​ស្លៀកពាក់​ខោអាវ​ធម្មតា​វិញ​ឬ​យ៉ាងណា? មិនមែន​អីចឹង​ទេ​! បុគ្គល​ដែល​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ហើយ​ត្រូវ​កោរសក់ ស្លៀក​ស្បង់​ចីពរ ទៅ​តាម​វិន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​បាន​កំណត់​មក ។ ការ​សិក្សា​បាន​ចេះ​ដឹង គឺជា​រឿង​សំខាន់​មួយ ហើយ​ការ​បដិបត្តិ​តាម ឬ​ការ​គោរព​តាម​ចំណេះដឹង​ដែល​បាន​សិក្សា​ចេះ​ហើយ​នោះ គឺ​រឹតតែ​សំខាន់​ទៅ​ទៀត ។

សរុប​ជា​អ្នក​រួម​មក មិនមែន​ភេទ​ជា​ព្រះសង្ឃ សុទ្ធតែ​ជា​អ្នកតំណាង​ឱ្យ​ភាព​ត្រឹមត្រូវ​នោះ​ទេ ព្រោះថា ភេទ​ជា​ព្រះសង្ឃ​គ្រាន់តែ​ការ​កំណត់​ភាព​ផ្សេង​គ្នា​អំពី​គ្រហស្ថ តែ​សេចក្តី​ល្អ ឬ​ភាព​ត្រឹមត្រូវ​របស់​មនុស្ស គឺ​អាស្រ័យ​លើ​ការ​គោរព​ទៅ​តាម​ចំណេះដឹង ឬ​ធម៌​វិន័យ​ខ្លួន​បាន​សិក្សា​មក​ហើយ​នោះ ។ បុគ្គល​ដែល​បាន​បួស​ជា​សង្ឃ បាន​សិក្សា​ស៊ីជម្រៅ ហើយ​បាន​បដិបត្តិ​តាម​សេចក្តី​ដែល​បាន​សិក្សា​ចេះ​ដឹង​ហើយ​នោះ គឺ​រឹតតែ​ជា​បុគ្គល​ដែល​គួរ​គោរព​នៅ​ក្នុង​សង្គម ៕







Post a Comment

Previous Post Next Post

Kdaily-news ads