ភ្នំពេញ៖ លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានឯករាជ្យ បន្ទាប់ពីទទួលស្គាល់កំហុស និងប្រកាសសុំទោសជាសាធារណៈតាមរយៈវីដេអូ និងជាលិខិត ចំពោះសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី២៣ ខែតុលា ។ នៅ វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃតី២៤ ខែតុលា ឆ្នាំ២០២៤ ត្រូវបានតុលាដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ពន្ធនាគារជិត១ខែ។
សូមបញ្ជាក់ថា តាមរយៈវីដេអូសុំទោស លោក ដារ៉ា ក្រៅពីទទួលស្គាល់កំហុស លោកបានសន្យាឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កេរ្តិ៍៍ឈ្មោះកម្ពុជាផងដែរ។
លោក ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតនៅលើបណ្តាញហ្វេសប៊ុក។ ក្រោយការសាកសួរនៅរសៀលថ្ងៃទី១ ខែតុលា តុលាការសម្រេចចោទប្រកាន់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល៕
Post a Comment