យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនបង្កមានឈ្មោះ ស៊ុយ ឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើបារាយណ៍ បានរត់គេចខ្លួនដោយសុវត្ថិភាព បើកបររថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7098 បើកបរក្នុងល្បឿនលឿន។
សមត្ថកិច្ច បានឱ្យដឹងថា ភាគីម៉ូតូបើកបរដោយឈ្មោះ យ៉ោក វណ្ណនី អាយុ៣៧ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកើត (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។ ចំណែកអ្នក រួមដំណើរជាកូនទាំង២នាក់ ឈ្មោះ គុណ ស៊ីណែត ភេទប្រុស អាយុ១៥ឆ្នាំ របួសស្រាល និង ឈ្មោះ គុណ ឧត្តម ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានឌុបកូន ដោយម៉ូតូមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក CAMRY បាឡែន បានបើកមកពីកើតទៅលិច ទំនងជាឡើងជែង ក៏បានជ្រុលទៅបុកម៉ូតូ ពេញទំហឹងតែម្តង៕
Post a Comment