Top News

ក្នុងការវាយប្រហារសងសឹកតាមអាកាសរបស់អ៊ីស្រាអែល នៅឯភាគខាងត្បូងប្រទេសលីបង់បណ្តាលឲ្យកាសែត៣នាក់បានស្លាប់..



លីបង់៖ មន្ត្រីប្រទេសលីបង់ និយាយថា អ្នកកាសែត ៣នាក់បានស្លាប់កាលពីថ្ងៃសុក្រ ក្នុងហេតុការណ៍វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅឯភាគខាងត្បូង ដោយរដ្ឋមន្ត្រីព័ត៌មានចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ។ 

ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen របស់លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកថតរូប និងប្រតិបត្តិករផ្សព្វផ្សាយម្នាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយដែលផ្តោតលើលំនៅដ្ឋានរបស់អ្នកកាសែតក្នុងទីក្រុងហាសបាយ៉ា ប្រទេសលីបង់ ។ 

ទន្ទឹមនឹងនេះ ប៉ុស្តិ៍ Al-Manar ជាស្ថានីយទូរទស្សន៍មួយផ្សេងទៀត គ្រប់គ្រងដោយក្រុមហេសបូឡាហ៍ (Hezbollah) បានរាយការណ៍ថា បុគ្គលិកផ្នែកផលិតកាសែតវីដេអូមួយរូបរបស់ខ្លួន បានស្លាប់នៅក្នុងការវាយប្រហារខាងលើនេះ ។ 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Ziad Makary បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដោយរៀបរាប់ថា «អ៊ីស្រាអែល រង់ចាំអ្នកកាសែតចូលសម្រាកនៅពេលយប់ ដើម្បីចាត់ការយកតែម្តង» ។ 

ជុំវិញការចោទប្រកាន់ខាងលើ អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ ហើយបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលលីបង់ ក៏បានរាយការណ៍ដែរថា ការវាយប្រហារនេះ បានបណ្ដាលឱ្យមនុស្ស ៣ នាក់ផ្សេងទៀតទទួលរងរបួស ។ 
រហូតមកដល់ពេលនេះ សង្គ្រាមនៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៥៨០ នាក់ នេះបើយោងតាមតួលេខបញ្ជាក់ដោយក្រសួងសុខាភិបាលលីបង់ ។ 
កាលពីថ្ងៃសុក្រដដែលនេះ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធជាង ២០០ ទីតាំងនៅលីបង់ក្នុងរយៈពេលមួយថ្ងៃកន្លងមក ៕








Post a Comment

Previous Post Next Post

Kdaily-news ads