Top News

បុរសម្នាក់ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ ..


ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹម វ៉ុន  អាយុ ៣១ឆ្នាំ ទីលំនៅភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 


ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ បានស្ពាយឧបករណ៍អគ្គីសនី ( កែច្នៃ ) មានអាគុយ ខ្សែភ្លេីង អាំងវែរទ័រ ដងឈេី លីធ្វេីដំណេីរចាកចេញពីផ្ទះ ចេញទៅស្រែស្រះអូរ ដេីម្បីឆក់ត្រីនៅចំណុចអូរតាពៅ ខាងត្បូងភូមិក្ដុល ឃុំក្រាំ ងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រាប់តែមួយសន្ទុះក្រោយមកក៏ទទួលបានដំណឹងពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះ បានប្រាប់ក្រុមគ្រួសារ ក៏នាំគ្នាទៅជួយដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពេលមកដល់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ និងបានដាច់ខ្យល់ស្លាប់មុនពេលមកដល់ មន្ទីរពេទ្យ ។ 


ដោយឡែក តាមការបញ្ជាក់ពីនគរបាល មូលដ្ឋាន បានបញ្ជាក់ថា បុរសខាងលើ ពេលកំពុងតែឆក់ត្រី បានរអិលជើងដួលធ្លាក់ចូលក្នុងទឹកបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯងទៅវិញ ៕





Post a Comment

Previous Post Next Post

Kdaily-news ads