Top News

សមត្ថកិច្ចបំបែក​សំណុំ​រឿង​​ការស្លា.ប់.,របស់​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​«​កូនភ្លោះ»​ឃា.ត.ក.រ.គឺ​ជា​ព្រះ​សង្ឃ​​..



ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ដុត​ដៃដុត​ជើង​ស្រាវជ្រាវ​បំបែកសំណុំរឿង​​ឃាតកម្ម​មួយ ពាក់​ព័ន្ធ​ករណីរំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៣ឆ្នាំ«​កូនភ្លោះ​»រួចយក​សាកសព​ទៅ​បោះចោល​នៅ​វាលស្រែ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន គឺជា​សង្ឃ​គង់នៅ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ក្នុងភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប (​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​ប៉ៃលិនរយៈពេល​៣​ខែ​) ចេញពី​គុក​ទៅ​បួស​នៅ​វត្ត​ខាងលើ​នេះ ។

ជនសង្ស័យ​មានឈ្មោះ ណា​ន់ សំនៀង ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ អតីត​ជា​សង្ឃ ស្នាក់​នៅ​វត្ត​ប្រា​សាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា ឆ្នាំ ២០២៤ ឈ្មោះ ដួង ឌី ភេទ​ប្រុស អាយុ​២៥ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈិ​ន សាវ៉ា​ន់ អាយុ​២៥​ឆ្នាំ បាន​ទុក​កូនស្រី​ឈ្មោះ ផុ​ន ស្រី​ខួច អាយុ​១០ឆ្នាំ ឱ្យ​នៅ​ចាំផ្ទះ​មើលថែ​ប្អូន​ៗ៣​នាក់ ​ហើយ​ឪពុក​ម្តាយ​ទាំង​២​នាក់ បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ចំការ ដូច​ធម្មតា ។


ពេល​​​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើ​ចម្ការបាត់ នៅវេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ ផុ​ន ស្រី​ខួច បាន​នាំ​ប្អូន​ៗ​ទៅ​លេង​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល១៥០​ម៉ែត្រ ។ ពេល​ទៅ​ដល់​វត្ត ​ក្មេង​ៗ​មួយ​ក្រុម​នោះ បាន​នាំ​គ្នា​ទៅ​លេង​កុដិ​ព្រះសង្ឃ​ឈ្មោះ ណា​ន់ សំនៀង ដោយ​ព្រះសង្ឃ​បាន​យក​ទូរស័ព្ទ​ដៃ​មក​ចាក់​រឿង​ភាគ​ឱ្យ​កុមារ​ទាំងអស់​មើល ។


លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី កុមារី​​ដែល​ជា​ជន​រង​គ្រោះ បាន​ចុះ​ពីលើ​កុដិ​ទៅលេង​នៅ​ទីធ្លា​ដី​តែ​ម្នាក់ឯង​វិញ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់​បាត់ក្មេង​ស្រី​នោះ​មិនដឹង​ទៅ​ទីណា ឃើញ​ដូច្នោះ​ បងស្រី​ដែល​មាន​ភារកិច្ច​មើល​ប្អូន យក​រឿង​នេះ​ទៅ​ប្រាប់​ឪពុក​ម្តាយ ពេលនោះ​ឪពុក​ម្តាយ​និង​អ្នក​ជិតខាង រួម​ទាំង​សាច់ញាតិ​ក្នុងភូមិ បាន​នាំ​គ្នា​ជួយ​ដើរ​រក​កុមារី​ តែ​រក​មិនឃើញ ។

រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ រយៈពេល​២​ថ្ងៃ​ស្រាប់​បាន​ប្រទះ​ឃើញ​កុមារី​រង​គ្រោះ ក្លាយជា​សាកសព​ស្លាប់​នៅ​វាល ស្រែ​ខាងត្បូង​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ប្រហែល១៥០ម៉ែត្រ ។ នៅ​ពេល​ប្រទះ​ឃើញ​សាកសព​កូន​យ៉ាង​ដូច្នេះ ឪពុក​ម្តាយ​បាន​យក​ព័ត៌មាន​នេះ​ទៅ​រាយ​ការ​ជូន​សមត្ថ​​កិច្ច​ប៉ុស្តិ៍រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​ឲ្យ​សមត្ថ​កិច្ច​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​ជន​ជា​ឃាតករ​ដែល​សម្លាប់​កូនស្រី​គាត់ ។


ដោយ​អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តម​សេនី​យទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀម​រាប និង​លោក​វរ​សេនី​ឯក ស្នងការ​រង​ទទួល​ផែន​ជំនាញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​វិទ្យា សាស្ត្រ និង​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​អំពើ​ឃាតកម្រំលោភ​សម្លាប់ ។

បន្ទាប់​មក​ សមត្ថ​កិច្ច​បាន​ដុតដៃដុតជើង ធ្វើការ​ស្រាវជ្រាវស៊ើបអង្កេតរយៈពេល២​ថ្ងៃ ទើប​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់ គឺជា​ព្រះសង្ឃ ហើយ​ក៏​បាន​នាំ​ខ្លួន​ទៅ​សាកសួរ និងប្រគល់​ឲ្យ​ខាង​ធម្ម​ការគណៈកម្មការ និងព្រះ​ចៅអធិការ​វត្ត ផ្សឹក​សង្ឃ​អង្គ​នោះ​ដើម្បី​បន្ត​នីតិវិធី ។







Post a Comment

Previous Post Next Post

Kdaily-news ads