Top News

ពលរដ្ឋរិះគន់គម្រោងដេញថ្លៃជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅឃុំត្រពាំងស្តៅ ខុសប្រក្រតី ត្រូវរ៉ូវគ្នាចែកលុយទឹកតែ ផ្គើនម្ចាស់គម្រោងនៅស្រុករមាសហែក..



ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១តុលា ២០២៤ មានការដាក់គម្រោងដេញថ្លៃ ជួសជុលផ្លូវដីក្រាលក្រួសក្រហម០១ខ្សែ ប្រវែង២,០៨០ម៉ែត្រ ទទឹងផ្លូវដី៥.៥ម៉ែត្រ ទទឹងផ្លូវក្រាលក្រួស៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១។តម្លៃប៉ាន់ស្មាន ២០៣,៥២៨,៨០០ រៀល (ពីររយបីលាន ប្រាំរយម្ភៃប្រាំបីពាន់ ប្រាំបីរយរៀលគត់) ជាលទ្ធផលបានទៅលើក្រុមហ៊ុនគឹមសោភណ្ឌ័ធានី ដាក់តម្លៃ១៩៧,៦០០,០០០រៀល (ចុះតម្លៃត្រឹមតែ៥,៩២២,៨០០រៀល គឺមិនធ្លាប់មាន) មហាជនលើកឡើងថា ការដេញថ្លៃនេះ គឺជាការរៀបចំត្រូវរ៉ូវគ្នា ក្រុមហ៊ុន ចែកទឹកតែ គ្នា ដោយចែកលុយគ្នានៅមុខសាលាឃុំយ៉ាងសប្បាយផ្គើនម្ចាស់គម្រោង។ ទាក់ទិនករណីនេះដែរលោកមេឃុំត្រពាំងស្តៅ បានប្រាប់អ្នកសារព័ត៌មានយើងថា ឃុំត្រពាំងស្តៅ បានដាក់គម្រោងដេញថ្លៃជួសជុលផ្លូវដី ក្រាលក្រួសក្រហម១ខ្សែប្រវែង២,០៨០ម៉ែត្រ ទទឹងថ្នល់៥,៥ម៉ែត្រ ក្រាលក្រួសក្រហម៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១។ តម្លៃប៉ាន់ស្មាន ២០៣,៥២២,៨០០រៀល ។មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន០៤ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុនគឹមសោភណ្ឌ័ ធានី ដាក់តម្លៃ១៩៧,៦០០,០០០រៀល តម្លៃ ទាបអាចទទួលយកបាន ។


ចំណែកមហាជនលើកឡើងថា ការដេញថ្លៃគម្រោងនេះ មានក្រុមហ៊ុនមកចូលរួមដាក់សំណើរដេញថ្លៃច្រើនប្រមាណជា២៥ក្រុមហ៊ុន ក៏ប៉ុន្តែពួកគេមកដេញនៅខាងក្រៅ ខាងមុខសាលាឃុំ ដោយមានអ្នករៀបចំ ចែកទឹកតែគ្នា បានឈានដល់ត្រូវរ៉ូវគ្នា ដូច្នេះមានតែ០៤ក្រុមហ៊ុនប៉ុណ្ណោះ ចូលទៅដាក់សំណើរដេញថ្លៃ ជាលទ្ធផលបានទៅលើក្រុមហ៊ុនគឹមសោភណ្ឌ័ធានី ចុះត្រឹមតែ៥,៩២២,៨០០ប៉ុណ្ណោះ គឺមិនធ្លាប់មានពីមុនមក។


មហាជនបានលើកឡើងទៀតថា រង់ចាំមើលពេលក្រុមហ៊ុនគឹមសោភណ្ឌ័ធានី ចុះអនុវត្តគម្រោង តើអនុវត្តបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យាដែរឬទេ ? រីឯ ការដាក់ដេញថ្លៃគម្រោងនៅស្រុកស្វាយជ្រំវិញគឺ ចុះតម្លៃទាបរហូតក្រោម៥០%ដែលក្រុមហ៊ុនអ្នកដាក់ដេញថ្លៃនិយាយ ថាបែក ដេញប្រកាប់ប្រចាក់ ហើយពេលអនុវត្តគម្រោង តែងតែអនុវត្តមិនបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា ចាក់ស្តើងស៊ីក្រាស់ជាដើម។
ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីមន្ត្រីបច្ចេកទេសបានទេ រហូតមកដល់រសៀលថ្ងៃទី១១តុលានេះ៕






Post a Comment

Previous Post Next Post

Kdaily-news ads