Top News

មេឈ្មួញរកសុីដឹកជញ្ជូនឈើដ៏ល្បីឈ្មោះលោក ហ៊ន លាងហុី (ហៅភ័ក្រ) និងយាយមាន់(ហៅសុខា)ប្រមូលទិញឈើនៅតំបន់ព្រៃភ្នំសំកុស ចំណែកលោក ស្រី រ៉ា ប្រធានស្នាក់ការបរិស្ថានតំបន់ភ្នំសំកុសរក្សាភាពស្ងៀមស្ងាត់.



បាត់ដំបង)៖ មេឈ្មួញរកស៊ីដឹកជញ្ជូនឈើបទល្មើសធនធានធម្មជាតិដ៏មានឥទ្ធិពលពីរនាក់ត្រូវគេស្គាល់ឈ្មោះថា"

១.លោក ហ៊ន លាងហុី (ហៅភ័ក្រ)"មានតួនាទីជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

  នឹងទី២.ឈ្មោះ យាយមាន់(ហៅសុខា)



មេឈ្មួញឈើទាំងពីនាក់នេះ ត្រូវបានប្រភពប្រាប់អង្គភាពសារព័ត៌មានរាល់ថ្ងៃថា"ពួកគេកំពុងគៀងគរមនុស្សឱ្យចូលកាប់អាជ្រៀកឈើនៅចំណុចតំបន់ភ្នំសំកុស ដើម្បីយកមកលក់ឲ្យរូបគេទាំងពីនាក់។ 


សកម្មភាពមេឈ្មួញទាំងពីខាងលើនេះ ត្រូវបានមហាជនដាក់សំនួរថា"នៅតំបន់ព្រៃនៃភ្នំសំកុស គឺមានមន្ត្រីបរិស្ថាន ដែលមានលោកស្រី រ៉ា ជាប្រធានស្នាក់ការបរិស្ថានតំបន់ភ្នំសំកុសនោះ មានតួនាទីឃ្លាំមើលនឹងការពាររាល់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅទីនោះ ចុះហេតុអ្វីបានជា មេឈ្មួញទាំងពីនាក់នេះ ប្រមូលទិញឈើនៅចំណុចតំបន់ភ្នំសំកុសនោះបានយ៉ាងរលូន ហាក់មិនមានការទប់ស្កាត់នឹងបង្រ្កាប?សង្ស័យត្រូវអាគមដូល្លាមេឈ្មួញទាំងពីខាងលើ វង្វេងវង្វន់ភាន់ភាំងស្មារតីលែងដឹងថា"គេកាប់អាជ្រៀកឈើចេញពីតំបន់ព្រៃភ្នំសំកុសនេះអស់ហើយទេដឹង? ? ។


នៅក្នុងជំនួញបទល្មើសព្រៃឈើមេឈ្មួញទាំងពីរនាក់ខាងលើនេះត្រូវបានគេដឹងថា"ពួកគេដឹកជញ្ជូនឆ្លងកាត់ដែនសមត្ថកិច្ចដែលមានតួនាទីចាំបង្ក្រាបបទល្មើសធនធានធម្មជាតិរហូតដល់ទៅ០៣ស្រុកឯណោះ ទម្រាំយកមកដាក់ឃ្លាំងលក់បន្តក្នុងក្រុងបាត់ដំបង។ 


ពាក់ព័ន្ធករណីនេះមហាជនដែករស់នៅតាមដងផ្លូវ ព្រមទាំងអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ សូមធ្វើការសំណូមពរដល់មន្ត្រីជំនាញដែលមានតួនាទីបង្រ្កាបបទល្មើសធនធានធម្មជាតិមេតា មានវិធានការបង្រ្កាបមេឈ្មួញទាំងពីខាងលើនេះផង បើពុំដូច្នោះទេ ធនធានធម្មជាតិព្រៃឈើនៅតំបន់ភ្នំសំកុសនេះ នឹងត្រូវរលាយអស់ក្នុងពេលដ៏ខ្លីខាងមុខនេះមិនខាន។ 


 ទី១អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ ស្នើសុំលោក ឆាយ ណារ៉េត ផ្នែករដ្ឋបាលព្រៃឈើស្រុករតនមណ្ឌលដែលមានតួនាទីបង្ក្រាបបទល្មើសធនធានធម្មជាតិ០៣ស្រុក.

.គឺ.ទី១.ស្រុក សំឡូតទី២.ស្រុក រតនៈ មណ្ឌល និងទី៣.ស្រុកបាណន់.នៃខេត្តបាត់ដំបងយើងនេះមេតាទប់ស្កាត់និងបង្រ្កាបមេឈ្មួញឈើទាំងពីរនាក់ខាងលើនេះផងទាន។ 


លើសពីរនេះទៅទៀតអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំសូមសំណូមពរដល់កម្លាំងអាវុធហត្ថទាំង០៣ស្រុកផងដែរ ដែលមានតួនាទីចាំបង្រ្កាបបទល្មើសធនធានធម្មជាតិនោះគឺ. 

ទី១.លោកវរៈសេនីយ៍ត្រី យួមសា  យឿត មេ  PMស្រុក  សំឡូត។ 

 ទី២លោកវរៈសេនីយ៍ត្រី នឹម   ពិសិទ្ទ  មេPMស្រុក រតនមណ្ឌល។   

ទី៣.លោកវរៈសេនីយ៍ត្រី ប៉ាល់  ពៅ មេPM. ស្រុកបាណន់។ សូមលោកវរៈសេនីយ៍ត្រីទាំង០៣រូបមេតាមានវិធានការទប់ស្កាត់នឹងបង្រ្កាប មេឈ្មួញឈើទាំងនាក់ពីខាងលើនេះផង។ ហើយជាពិសេសទៅទៀតនោះ អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ  សូមធ្វើការសំណូមពរដល់ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមឯកឧត្តមជាគណៈបញ្ជាការឯកភាពខេត្តមេតា មានវិធានការណាមួយដល់មន្ត្រីនៃមន្ទីរបរិស្ថាន ជាពិសេសនោះលោក ស្រី រ៉ា តែម្តងដែល គ្រប់គ្រងផ្ទាល់នៅចំណុចតំបន់ព្រៃឈើភ្នំសំកុស ដែលជាចំណុចចាប់ផ្តើមដំបូងនៃការបង្កឲ្យមានបទល្មើសព្រៃឈើនេះ។ 


((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ភាពអសកម្មរបស់មន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់ភ្នំសំកុស ដែលជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសព្រៃឈើដែលមេឈ្មួញទាំងពីរនាក់ខាងលើតែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូនឡើងវិញ រាល់ម៉ោងធ្វើការ  ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន (នឹងអានរបស់)បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។







Post a Comment

Previous Post Next Post

Kdaily-news ads