កណ្តាល៖ ពឹតជាតិរច្ឆានមែន ដែលជនសង្ស័យ ក្រោយផឹកស្រាស្រវឹង និងជាជនប្រើប្រាស់គ្រឿងញៀន ហ៊ានចាប់រំលោភសន្ថវៈ ប្អូនថ្លៃស្រី ដោយបញ្ឆោត ប្អូនប្រុសបង្កើតដែលជាប្តីស្ត្រីរងគ្រោះ អោយឌុបក្លើម្នាក់ ជាដៃគូផឹកស៊ីជាមួយគ្នា ជូនទៅផ្ទះ ហើយជនសង្ស័យឈ្លៀតឱកាស ចូលផ្ទះចាប់រំលោភ ប្អូនថ្លៃស្រីបានសម្រេច ដែលហេតុការនេះកលតឡើងនៅវេលាម៉ោង ២២.២០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះស្ត្រីរងគ្រោះក្នុងភូមិ អង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ÷ ស្ត្រីរងគ្រោះមានឈ្មោះ ឃួន ចន្ធូ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃ្លាតហេតុ ( ជាប្អូនថ្លៃស្រី) ចំនែកជនសង្ស័យ ឈ្មោះ មាន វិសិដ្ធ អាយ្២៩ឆ្នាំ ( ជាបងប្រុសថ្លៃស្ត្រីរងគ្រោះ ) ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ វិជ្ជមានសារធាតុញៀន និងរស់នៅ ក្នុងភូមិឃុំកើតហេតុដែរ ។
លោកអធិការបានបញ្ជាក់ប្រាប់យ៉ាងលម្អិតថា ÷ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០១លើក ពីបទធ្វើអោយខូចខាតដោយចេតនា និងប្រើប្រាស់នូវសារធាតុញៀន ។
លោកអធិការ បានបញ្ជាក់យ៉ាងលម្អិតថា ÷ វេលាម៉ោង២១ និង២០នាទី មុនពេលកើតហេតុ ជនសង្ស័យបានមកពីផឹកស្រាវិញ ដើរចូលក្នុងផ្ទះបើកមុង ដោយ លើកកូនប្រុសតូច របស់ស្ត្រីរងគ្រោះឲ្យដេកទៅម្ខាង ហើយបាននិយាយប្រាប់ទៅស្ត្រីរងគ្រោះថា ÷ ខ្លួនអត់ធ្វើអីទេ ! បើសិនចង់ធ្វើអី ! ធ្វើយូរហើយមិនបាច់ខ្លាចទេ! បន្ទាប់មកជនសង្ស័យបានដើរចុះដើរឡើងមួយសន្ទុះ ក៏ ប្រើល្បិច អោយប្អូនប្រុសបង្កើត ដែលជាប្តីរបស់ស្ត្រីរងគ្រោះ ជូន ក្លើម្នាក់ដែលជាដៃគូផឹកស៊ីជាមួយជនសង្ស័យ អោយជូនទៅផ្ទះផង . ក្រោយប្អូនប្រុសចេញទៅផុត ជនសង្ស័យក៏បានឧកាសចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ ដោយទៅបើកមុងចូលទៅដេក ជាមួយជនរងគ្រោះម្ដងទៀត ព្រមទាំងបានធ្វើសកម្មភាពយកដៃសើយរ៉ូបរបស់ជនរងគ្រោះ រួចបានធ្វើសកម្មភាពរំលោភស្ត្រី រងគ្រោះបានសម្រេចតែម្ដង ដោយសារជនរងគ្រោះភ័យខ្លាច មានគ្រោះថ្នាក់ដល់អាយុជីវិត ទើបខ្លួនមិនហ៊ានស្រែក និងឈ្លោះប្រកែកអ្វីទេ។
លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចេញអន្តរាគមន៏ឃាត់បានខ្លួនជនសង្ស័យយកធ្វើការសាកសួរ។
តាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយថា ÷ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះបានសម្រេចចំនួន០១ដងពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Post a Comment