Top News

រន្ធត់ណាស់! ស្ត្រីម្នាក់ដឹកដៃកូនប្រុសស្រីដើរឆ្លងផ្លូវ ត្រូវបានរថយន្តបុកស្លាប់ទាំង៣នាក់


ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង០៥នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ស្ត្រីម្នាក់ដឹកដៃកូនប្រុសស្រីដើរឆ្លងផ្លូវ ត្រូវបានរថយន្តបុកស្លាប់ទាំង៣នាក់ រណូលរណែលពេញផ្លូវ ហើយរថយន្តបើករត់គេចទៅបាត់ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ម្តាយកូន ឈ្មោះ ហង់ រ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ កូនប្រុសឈ្មោះ ទូច សំណាង អាយុ៨ឆ្នាំ កូនស្រីឈ្មោះ ទូច ចាន់នី អាយុ៦ឆ្នាំ ដែលមានប្តីឈ្មោះ សែស ទូច អាយុ៤២ឆ្នាំ ប្រកបមុខរបរដើរសុំទាន ស្នាក់នៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

គ្រួសារនេះ មានកូនប្រុសស្រី២នាក់ ប្រកបរបរសុំទាន ចូលស្នាក់អាស្រ័យនៅក្នុងបរិវេណវត្តកំបូល ច្រើនខែមកហើយ ហើយមុនកើតហេតុ នៅ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ គេឃើញស្ត្រីរងគ្រោះ ពរកូនស្រី និងដឹកដៃកូនប្រុង ចេញពីវត្តកំបូល ស្របពេលដែលមេឃកំពុងភ្លៀងរលឹម តាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏ដឹកដៃកូនដើរឆ្លងផ្លូវពីជើងទៅត្បូង ដល់បំណែកផ្លូវម្ខាងទៀតហើយ ស្រាប់តែមានរថយន្ត២កឹប ពណ៌ខ្មៅមួយគ្រឿង បើកពីកើតទៅលិច វ៉ាជែងរថយន្តកុងតឺន័រ បុកស្ត្រីរងគ្រោះ៣នាក់ម្តាយកូន ប៉ើងជាង២០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង រថយន្តមិនបានឈប់ បន្តបើកគេចទៅបាត់ស្រមោល បន្សល់ទុកសពជនរងគ្រោះទាំង៣នាក់ម្តាយកូននៅកណ្តាលផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅឥអន្តរាគមន៍ វត្តមានបុរសជាប្តី ទៅដល់គ្រាន់តែសពប្រពន្ធកូន ស្រែកទ្រហោរយំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ ពិនិត្យស្លាកស្នាមធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវស្វែងរករថយន្ត មកដោះស្រាយតាមច្បាប់ ៕






Post a Comment

Previous Post Next Post

Kdaily-news ads