Top News

បែកពាងប្រហុក ! លោកបណ្ឌិត យ៉ង សាំងកុមារ កំពុងទទួលរងការចោទប្រកាន់ថា បានឆបោកប្រជាពលរដ្ឋពីគម្រោង "សម្បូរសប្បាយ"



បែកពាងប្រហុក ! លោកបណ្ឌិត យ៉ង សាំងកុមារ កំពុងទទួលរងការចោទប្រកាន់ថា បានឆបោកប្រជាពលរដ្ឋពីគម្រោង "សម្បូរសប្បាយ" 

នេះបើតាមអ្នកស្រាវជ្រាវព័ត៌មានរសើបនិងពុករលួយ កញ្ញា កន្និដ្ឋា ។ 

បើតាមកន្និដ្ឋា "បណ្ឌិត យ៉ង សាំងកុមារ ដែលគាត់រាល់ថ្ងៃនេះ គឺមានឋានៈជាមន្រ្តីកសិកម្ម ត្រូវបានពលរដ្ឋមួយចំនួនប្រាប់ថា បានរងគ្រោះពីគម្រោងសំបូរសប្បាយរបស់គាត់ ដែលគម្រោងហ្នឹង វាជាគម្រោងវិនិយោគដោយអតិថិជនដាក់លុយចូលបានលុយ និងដី ប៉ុន្តែជនរងគ្រោះ បន្ទាប់ពីផ្តល់លុយរួចហើយ គឺមិនទទួលបានដូចតាមកិច្ចសន្យាទេ" ។

នៅខណៈនេះ "KdailyNews" មិនទាន់អាចរកការសុំអត្ថាធិប្បាយបកស្រាយបានទេពី លោក យ៉ង សាំងកុមារ ជុំវិញការចោទ ប្រកាន់ខាងលើ ។

អតីតប្រធានអង្គការសេដាក ដែលជាអង្គការធ្វើការងារលើជំនាញកសិកម្ម និងធ្លាប់ទទួលបានការសាទរច្រើនពីពលរដ្ខនិង ជាអតីតប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិតទៅកាន់សម្តេចតេជោ ហ៊ុន សែន សុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ វិច្ឆិកា ២០២២ ហើយភ្លាមៗ សម្តេចតេជោ ក៍ដាក់លិខិតទូលថ្វាយព្រះមហាក្សត្រសុំតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅក្នុងអាណត្តិទី៦កន្លងមក ៕



Post a Comment

Previous Post Next Post

Kdaily-news ads