Top News

បុរសវ័យចំណាស់ ប្រទូស្តកេរ្ត៌ខ្មាស់ក្មេងស្រីជាអានីតិជននៅក្នុងផ្ទះរបស់នាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ



បុរសវ័យចំណាស់ ប្រទូស្តកេរ្ត៌ខ្មាស់ក្មេងស្រីជាអានីតិជននៅក្នុងផ្ទះរបស់នាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ 


កណ្តាល៖ ពឹតជាគ្មានការខ្មាស់អៀនមែន ដែលខ្លួនជាបុរសវ័យចំណាស់ទៅប្រទូស្តកេរ្ត៌ខ្មាស់ ក្មេងស្រីជាអានីតិជន នៅក្នុងផ្ទះរបស់នាង  ដែលករណីខាងលើកើតហេតុ នៅវេលាម៉ោង ១៦.១៥នាទី ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤ នៅចំណុច ផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ក្រោយ ម្តាយកុមារីរងគ្រោះមកដាក់បណ្តឹងនៅប៉ុស្តិនគរបាលព្រែកឬស្សី ។  


 លោកវរសេនីយ៏ឯកយីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា ÷  ក្មេងស្រីរងគ្រោះ ជាអានីតិជន ឈ្មោះ អ ស ភ ក ក  ទើបតែអាយុ១២ឆ្នាំ មានមុខរបរជាសិស្ស  មានទីលំនៅ ភូមិសង្កាត់កើតហេតុ ។ ចំនែកជនសង្ស័យជាបុរសវ័យចំណាស់ឈ្មោះ ទួត សំអឿន អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្នុងភូមិសង្កាត់ដូច កុមារីរងគ្រោះដែរ ដែលមានមុខរបរជា មន្ត្រីរាជការ  ។


 លោកអធិការបានបញ្ជាក់បន្ថែមថា ÷ យោងលើពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ( ម្តាយជាកម្មការនីរោងចក្រ ឪពុកជាសន្តិសុខស្ថានទូតមួយ)  បានអោយដឹងថា ÷ កាលពីវេលាម៉ោង ១៦.១៥នាទីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤ ជនសង្ស័យបានជិះម៉ូតូមកផ្ទះកុមារីរងគ្រោះដើម្បីមកធ្វើComputer អោយកូនស្រីរបស់គាត់  ហើយដោយឃើញកូនស្រីរបស់គាត់ (កុមារីរងគ្រោះ) នៅផ្ទះម្នាក់ឯងកំពង់លាងចាននៅផ្ទះបាយ ជនសង្ស័យក៏បើកទ្វារចូលទៅចាប់កាន់ដៃនាង មកអង្គុយកន្លែងតុបាយដោយអោបថើបព្រមទាំងយកដៃស្ទាបកេរ្តិភេទកុមារីរងគ្រោះពីលើសំពត់ថែមទៀត  គាប់ជួនពេលនោះ ម្តាយកុមារីរងគ្រោះចេញពីធ្វើការមកទាន់  ជនសង្ស័យក៏ងើបស្ទុះទៅកន្លែងតុComputer វិញ ។ លុះព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រែកឬស្សី  អោយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ ។

  តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថា ÷ ខ្លួនពិតជាបានធ្វើសកម្មភាពយកដៃស្ទាបកេរ្តិភេទលើសំពត់ក្មេងស្រីជនរងគ្រោះប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធិនៃច្បាប់ ៕






Post a Comment

Previous Post Next Post

Kdaily-news ads