ឈ្មោះក្រុមហ៊ុន ដែលជាប់បញ្ជីខ្មៅ សរុប ២៦ ក្រុមហ៊ុន ទូទាំងប្រទេស ..
នៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៤នេះមាន២៦ក្រុមហ៊ុន ដែលក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចុះបញ្ជីខ្មៅបញ្ចប់សិទ្ធិជាអ្នកទទួលការដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់(បំណងល្អពីបណ្តាញព័ត៌មានរាល់ថ្ងៃ)សូមក្រុមហ៊ុនជាអ្នកទទួលការដែលមានសិទ្ធិប្រកួតប្រជែងដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់។
ដែល ក្រសួងមហាផ្ទៃបានវិភាជន៍និងឲ្យប្រើប្រាស់កញ្ចប់ថវិកាថ្នាក់ក្រោមជាតិដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវជូនប្រជាពលរដ្ឋតាមបណ្ដា ឃុំ/សង្កាត់ ទូទាំងប្រទេស។
សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពាក់ព័ន្ធទៅហ្នឹងក្រុមហ៊ុនដែលប្រកួតប្រជែងទទួលបាននូវលទ្ធផលជោគជ័យក្នុងតម្លៃទាបជាងគេ តាមបណ្ដាឃុំនីមួយៗសូមអនុវត្តទៅតាមគោលការណ៍សៀវភៅណែនាំផងណា!។
កន្លងមកអង្គភាពសារព័ត៌មានរាល់ថ្ងៃបានសង្កេតឃើញ ថា"ក្រុមហ៊ុនមួយចំនួនមានការបោះបង់ នៅលទ្ធផលដែលខ្លួនទទួលបាន នៅក្នុងពិធីប្រកួតប្រជែងដាក់សំណើដេញថ្លៃបានក្នុងតម្លៃទាបជាងគេ!
ចំណែកក្រុមហ៊ុនមួយចំនួនទៀត បានធ្វើសកម្មភាពរារាំងក្រុមហ៊ុនផ្សេងក្រៅពីបក្សពួករបស់ខ្លួន នៅក្នុងសាលាឃុំពេល ដែលកំពុងដាក់សំណើប្រកួតប្រជែង យកគម្រោងមូលនិធិឃុំ។ មានការគុបគិត ជាប្រព័ន្ធទាំងមន្ត្រីពាក់ព័ន្ធ ធ្វើមិនឃើញជាមួយនឹងក្រុមហ៊ុនមួយចំនួន ដែលរារាំងចាប់គ្នា ពាំងគ្នា យកប៊ីបគេបោះចេញពីហឹបដាក់សំណើ(ប៊ីប)។
( ក) មានខេត្តមួយចំនួន គម្រោងឃុំ/សង្កាត់មិនបានប្រកាសដេញថ្លៃតាមប្រព័ន្ធផ្សព្វផ្សាយ របស់ គ ជ អ ប ទេ បិទនៅក្នុង សាលាឃុំ មួយថ្ងៃយ៉ាងយូ ថតទុកជាភស្តុតាង ឯកសារ រួចចរចា បកយកទុក។ គេរៀបចំផែនការ គុបគិតគ្នារវាងក្រុមហ៊ុនជាមួយនឹងមន្ត្រីពាក់ព័ន្ធ កេងប្រវ័ញ្ចថវិកាជាតិចែកគ្នា។ ជុំវិញករណីនេះ អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងក៏មិនទាន់ទទួលបានថា"ក្រុមការងាររបស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ជាប្រធានក្រុមការងារ ត្រួតពិនិត្យ អនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ចុះស្រាវជ្រាវតាមតម្រុយរបស់អង្គភាពព័ត៌មានរាល់ថ្ងៃផ្សាយកន្លងមកពាក់ព័ន្ធក្រុមហ៊ុនដែលបានគុបគិតជាមួយនឹងមន្ត្រី ឃុំសង្កាត់ខេត្តមួយចំនួននោះនៅឡើយដែរ។
ដូចជានៅខេត្តកំពង់ធំ អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំបានផ្សាយជូនជាតម្រុតយ៉ាងច្រើនដងមកហើយ មិនទាន់ឃើញលិចឮដំណឹង ថាស្ថាប័នពាក់ព័ន្ធចុះធ្វើការកិច្ចឬវាយតម្លៃចំពោះគម្រោងមូលនិធិឃុំ ដោយក្រុមហ៊ុនមួយចំនួនអនុវត្តគម្រោង គុបគិត ជាមួយមន្ត្រី ថ្នាក់ឃុំស្រុកខេត្តដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
តែទោះជាយ៉ាងណា អង្គភាពព័ត៌មានរាល់ថ្ងៃ សូមថ្លែងអំណ អរគុណចំពោះក្រសួងមហាផ្ទៃដែលបានដាក់លិខិតផ្សព្វផ្សាយ ស្ដីពីបញ្ជីឈ្មោះអ្នកទទួលការត្រូវដាក់ក្នុងបញ្ជីខ្មៅ ដែលត្រូវបានហាមឃាត់មិនឲ្យដាក់សំណើរដេញថ្លៃ គម្រោងមូលនិធិឃុំ/សង្កាត់ ចំពោះក្រុមហ៊ុនដែលមិនគោរពតាមច្បាប់ ឲ្យជាប់បញ្ជីខ្មៅ នាថ្ងៃទី ២ខែកញ្ញា ឆ្នាំ២០២៤នេះ។
និងយោងលិខិតសេចក្តី សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគ.ជ.អ.ប.ស្ដីពីការដាក់ឲ្យប្រើប្រាស់សៀវភៅភីមណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិ៍សង្កាត់។
បានសម្រេចដាក់បញ្ជីខ្មៅជារៀងរហូត ដែលមានក្រុមហ៊ុនសរុប២៦ក្រុមហ៊ុន ជាប់បញ្ជីខ្មៅជារៀងរហូតនោះ ។
ជាចុងក្រោយអង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមការ អាស្រ័យ សូមក្រសួងមហាផ្ទៃមេតាចុះធ្វើអធិការកិច្ចស៊ើបអង្កេតបន្តផង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ នឹង(ខេត្តក្រចេះ ស្ថិតក្នុងស្រុកអូរគ្រៀងថ្មី )ដែលមិនប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ គ ជ អ ប ឲ្យអ្នកទទលការដឹង ដើម្បីទៅដាក់សំណើដេញថ្លៃជាច្រើនឃុំ។ អង្គភាពយើងខ្ញុំរង់ចាំផ្សាយជូនបណ្តាជនជ្រាបបន្តនៅពេលទទួលបានព័ត៌មានថ្មីក្រោយៗទៀតពីក្រសួងមហាផ្ទៃពាក់ព័ន្ធគម្រោងមូលនិធិឃុំសង្កាត់៕
Post a Comment