មុននេះបន្តិច ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានចេញផ្សាយពីទីក្រុងហាណូយប្រឈមនឹងការជម្លៀសប្រជាជនពីមហន្តរាយទឹកជំនន់ ក្រោយកម្ពស់ទឹកទន្លេក្រហម កំពុងហក់ឡើងយ៉ាងគំហុក ៧.២៣ ម៉ែត្រ ក្រោមកម្រិតដែលត្រូវប្រកាសអាសន្ន ៣សង់ទីម៉ែត្រទៀតប៉ុណ្ណោះ
ចំណែកមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Yagi បានកើនដល់៩៨នាក់ហើយ ខណៈខេត្តក្រុងជាច្រើននៅភាគខាងជើងបាននិងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារការបាក់ដី និងទឹក ជំនន់ ។
បើតាមអាជ្ញាធរវៀតណាម ចំនួនមនុស្សស្លាប់នឹងបន្តកើន ឡើង ហើយមហន្តរាយដោយសារព្យុះ Yagi ដែលជាព្យុះកំណាចមិនធ្លាប់កើតមានក្នុងរយៈពេលេ០ឆ្នាំមកនេះ នឹងកាន់តែធ្ងន់ធ្ងរ ។
យ៉ាងណា អាជ្ញាធរវៀតណាម មិនទាន់សរុបទំហំនៃគ្រោះធម្មជាតិនេះនៅឡើយទេ គ្រាន់តែព័ត៌មានបឋមជុំវិញការ ខូចខាតកប៉ាល់ ទូកទេសចរណ៍និងនេសាទ មានទំហំជាង ៤លានដុល្លារ ។ ចំណែកការជួសជុលទូក កប៉ាល់នោះវិញ នឹងត្រូវប្រើពេលប្រមាណ១ខែទើបអាចដាក់ឲ្យដំណើរការជាប្រក្រតីឡើងវិញ ។ រីឯការខូចខាតស្រែចម្ការច្បារដំណាំនោះវិញ មានរាប់ម៉ឺនហិកតា រលំដើមឈើនៅតាមទីក្រុង ២៨០០ ដើម និងមិនទាន់គិតពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន អគារនិងលំនៅដ្ឋានផ្សេងទៀតនៅឡើយទេ ៕
Post a Comment