Top News

អគ្គីភ័យឆាបឆេៈសិប្បកម្មធ្វើពូកក្នើយនៅខណ្ឌកំបូល

នៅវេលាម៉ោង០៩:២០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រ អិមអ ហ្គូជ ណាយ ថេកស្ថាយ ផលិត ពូក, ខ្នើយ, ស្រោមពូក និងស្រោមខ្នោយ ស្ថិតនៅ ក្បាលដីលេខ២០២ ផ្លូវបេងតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះរោងចក្រ ទំហំ ៥០ម៉ែត្រ × ៥០ម៉ែត្រ ចំនួន ០១រោងចក្រ រួមទាំងសម្ភារក្នុងរោងចក្រអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

នៅម៉ោង១៥:០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១៩ឡាន ស្មើរនឹង  ៤៧៦ម៉ែត្រគូប, រថយន្តកងពលតូចង៧០ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើរនឹង ៨៤ម៉ែត្រគូប, រថយន្តកងពល ៩១១ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន សើ្មរនឹង ៤៨ម៉ែត្រគូប, រថយន្តតម្រួតបទបញ្ជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តបុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន សើ្មរនឹង ២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប៕















Post a Comment

Previous Post Next Post

Kdaily-news ads