ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅតាមបណ្ដោយមាត់ច្រាំងទន្លេ ផ្លូវជាតិលេខ៥ ភូមិ០១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី ទំហំ ០៧ម៉ែត្រ X ០៥ម៉ែត្រ, ផ្ទះចំនួន២ខ្នងអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះក្បែរខាងចំនួន៦ខ្នងផ្ទះទៀតប្រហែល៣០%។
នៅម៉ោង១៣:៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ៣២ម៉ែត្រគូប និងក្រុមកាណូតអគ្គិភ័យចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកបូមពីទន្លេ៕
Post a Comment