Top News

ព្រោះតែលង់ជឿបារមី គ្រូមន្តអាគម ដោះអំពើ ដាក់ស្នេហ៍ អូមអាម ស្នេហា ស្នេហ៍ហិត តម្រូវចិត្តខ្លួន ក្មេងស្រីស្អាតម្នាក់ត្រូវបានគ្រូដោះអំពើលូកលាន់ស្ទាប់អង្អែល និងរំលោភហើយ គម្រាមសម្លាប់



ព្រោះតែលង់ជឿបារមី គ្រូមន្តអាគម ដោះអំពើ ដាក់ស្នេហ៍ អូមអាម ស្នេហា ស្នេហ៍ហិត តម្រូវចិត្តខ្លួន ក្មេងស្រីស្អាតម្នាក់ត្រូវបានគ្រូដោះអំពើលូកលាន់ស្ទាប់អង្អែល និងរំលោភហើយ គម្រាមសម្លាប់

កណ្តាល៖ ក្រោយស្គាល់គ្នាតាមហ្វេកប៊ុក និងធ្វើការស្រោចទឹកដោះអំពើនិងធ្វើពិធីបណ្តេញព្រលឹងខ្មោចព្រាយបិសាចជាច្រើនលើកច្រើនសារនារីវ័យក្មេងម្នាក់បានចោទជាគ្រូមន្តអាគមថាលូកលាន់កេរ្ត៍ភេទនិងរំលោភហើយគម្រាមសម្លាប់បើហ៊ានប្រាប់ឪពុក-ម្តាយថែមទៀត៖

  គ្រូអូមអាម ដែលត្រូវបាននគរបាលឃាត់ខ្លួន នៅផ្ទះស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ កញ្ញា ២០២៤កន្លងទៅនេះ មានឈ្មោះ ជ្រែ យីម ភេទប្រុស អាយុ៤៣ឆ្នាំ មានរបរជាគ្រូស្រោចទឹកនិងដោះអំពើ ចំណែកឯនារីរងគ្រោះ ឈ្មោះ ម.យ.ណ អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះបានស្គាល់ជនសង្ស័យតាមរយៈការឡាយហ្វេសប៊ុក ហើយក្រោយដឹងថា ជនសង្ស័យជាគ្រូដោះអំពើ ហើយដោយសារចេះតែមានអាការៈមិនស្រួលខ្លួន ម្តងឈឺម្តងជា និងចេះតែស្មុគស្មាញនោះ សង្ស័យថាត្រូវអំពើគេ កាលពីថ្ងៃទី៣១ សីហា នាងបានធ្វើដំណើរមកផ្ទះជនសង្ស័យដើម្បីឱ្យគ្រូស្រោចទឹកនិងដោះអំពើ ហើយគ្រូបានស្រោចទឹកនិងសូត្រផ្លុំ ធម្មតា ក៏ឱ្យត្រឡប់ទៅផ្ទះវិញ។ ស្អែកឡើងក៏ត្រឡប់ម្តងទៀត គ្រូបានស្រោចទឹក ហើយសូត្រផ្លុំ និងយកដៃស្ទាបសុដន ព្រមទាំងលូក លាន់ប្រដាប់ភេទ (នាងក៏មិនមាត់ដែរ ព្រោះស្មានថាជាវិធីរំដោះគ្រោះនិងដោះអំពើ) រួចក៏វិលទៅផ្ទះវិញ លុះលើកទី៣ នៅថ្ងៃទី២ កញ្ញា មកម្តងទៀត គ្រូបានប្រើវិធីដដែល ហើយលើកទី៤ នៅថ្ងៃទី៣ កញ្ញា ក្រោយស្រោចទឹករួចគ្រូសូត្រផ្លុំហើយបបោលអង្អែលសុដន និងលូក

លាន់កេរ្ត៍ភេទនាងដដែល។ លុះលើកទី៥ ថ្ងៃទី៤ កញ្ញា បន្ទាប់ពីគ្រូធ្វើពិធីឱ្យរួច ក្នុងខ្លួនហាក់ដូចជាមិនបានធូរស្រាល នារីរងគ្រោះបានអញ្ជើញគ្រូឱ្យទៅធ្វើពិធីដេញព្រលឹងខ្មោច ព្រាយ បិសាច នៅផ្ទះរបស់នាងឯភ្នំពេញ ហើយក្រោយធ្វើពិធីបណ្តេញព្រលឹងខ្មោច ព្រាយ បិសាច និងឧបទ្រពចង្រៃរួចរាល់ នៅម៉ោងប្រមាណ១៧និង៣០នាទីល្ងាច ដោយឃើញនាងនៅផ្ទះម្នាក់ឯង ក៏បានចាប់រំលោភនាងរហូតបានសម្រេច និងបានគម្រាមថា បើហ៊ាននិយាយប្រាប់ឪពុក-ម្តាយ រូបគេនឹងសម្លាប់ចោល។ ដោយសារមានការភ័យខ្លាចដំបូងមិនហ៊ាននិយាយប្រាប់ឪពុក ម្តាយ ទេ ទាល់តែនៅថ្ងៃទី០៧ កញ្ញា ទើបដាច់ចិត្តប្រាប់ម្តាយ ហើយម្តាយក៏នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកអំបិល ហើយនៅថ្ងៃទី០៨ នគរបាលក៏នាំជនសង្ស័យមកសាកសួ ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដៃច្របាច់សុដន និងលូកលាន់កេរ្ត៍ភេទជនរងគ្រោះប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕





Post a Comment

Previous Post Next Post

Kdaily-news ads