លោកចោរអប្រិយ៍លួចមិនប្រណីសូម្បីសម្បត្តិក្នុងវត្ត មិនខ្លាចចុះនរក..
កោះកុង៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្មាំ២០២៤ វេលាម៉ោង១៣:៣០នាទី លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំផ្នែកព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់÷
១.ឈ្មោះមាស ទិត្យ ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបកម្មករ បច្ចុប្បន្នភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (អ្នកចូលលួច)។
២.ឈ្មោះរ៉ន ភារិន ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ០៣ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ (អ្នករកកន្លែងលក់)។
៣.ឈ្មោះសុខ ឡុង ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (អ្នករកកន្លែងលក់)។
ករណីលួច កុំព្យូទ័រចំនួន០៣គ្រឿង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:៣០នាទី នៅចំនុចក្នុងវត្តទេពនិមិត្ត (វត្តថ្មី)។ ដោយកុំព្យូទ័រទុកនៅក្នុងរោងកន្លែងកូនសិស្សលោករៀនក្បែរព្រះវិហា ដោយឈ្មោះ មាស ទិត្យ ជាអ្នកចូលលួចម្នាក់ឯង ពេលលួចបានហើយក៏យកមកអោយឈ្មោះ រ៉ន ភារិន និងឈ្មោះសុខ ឡុង នៅបន្ទប់ជួលម្តុំសពយុទ្ធជន ដើម្បីយកទៅលក់បន្ត។
.វត្ថុតាងដកហូត÷
- កុំព្យូទរ័ចំនួន០៣គ្រឿង
-ទូរស័ព្ទ អុិនចុចប៊ិល០១ និងកាត០៥សន្លឹក។
បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តដើម្បីចាត់បន្តតាមនីតិវិធីច្បាប់។
Post a Comment