សពបុរសម្នាក់អណ្ដែតទឹកបឹងឈូកត្រូវបានពលរដ្ឋអូសទូកដាក់មងប្រទះឃើញ
ភ្នំពេញ៖: ប្រជាពលរដ្ឋអុំទូកដាក់មងប្រទះឃើញសពបុរសម្នាក់ស្លៀកខោលីអូរអណ្ដែតទឹកបឹងផ្កាប់មុខសភាពហើយ នៅក្នុងទឹកបឹងឈូក។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩ព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៤ចំណុចក្នុងទឹកបឹងឈូក ផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពៈជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង។
បើយោងតាមប្រភពព័ត៌មានពីសី ឈ្មោះ ដុស ដែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ នេសាទត្រីបានឱ្យដឹងថាកាលពីថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៤ នៅវេលាម៉ោ៧:០០ រូបគាត់បានអុំទូកដាក់រាយមងរកត្រីក្នុងបឹងដូចសព្វដង លុះមកដល់ចង់ចំណុចបឹងឈូកខាងក្រោយរបងបុរីស្ថិតនៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ ក៏បានប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានស្លៀកតែខោលីអូអណ្ដែតផ្កាប់មុខនៅក្នុងទឹកឃើញដូចនេះរូបគាត់ភ័យពេកក៏បានអុំទូកត្រឡប់ទៅផ្ទះវិញរួចក៏បានរាយការណ៍ទៅមេភូមិព្រែកតាឡុងឱ្យដឹងអំពីហេតុការណ៍នេះលុះដល់វេលាម៉ោង២២ៈ០០នាទីទើបឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុសហការជាមួយជំនាញដើម្បីពិនិត្យធ្វើកោសល្យសពនៅទីតាំងកើតបេតុ។
បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យនិងកោសល្យវិច័យសពរួចនិងតាមកាសន្និដ្ឋានបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចធ្វើកំណត់ហេតុដឹកសពយកទៅរក្សាទុកនៅវត្តឬស្សីសាញ់រងចាំសាច់ញាតិមកទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment