Top News

តារាសម្ដែង​ ឌុច លីដា ត្រូវប៉ូលិសគោលដៅត្រួតពិនិត្យជាតិស្រវឹង​ ខណ្ឌ​៧មករា​ ផាកពិន័យ​ ២លានរៀល​ ខណៈ​បើកបរក្រោម​ស្ថានភាព​ជាតិ​អាល់កុល​ ០,៨០មីលីក្រាម/១លីត្រ​ខ្យល់.



តារាសម្ដែង​ ឌុច លីដា ត្រូវប៉ូលិសគោលដៅត្រួតពិនិត្យជាតិស្រវឹង​ ខណ្ឌ​៧មករា​ ផាកពិន័យ​ ២លានរៀល​ ខណៈ​បើកបរក្រោម​ស្ថានភាព​ជាតិ​អាល់កុល​ ០,៨០មីលីក្រាម/១លីត្រ​ខ្យល់.


ភ្នំពេញ៖ តារាសម្ដែង​ ឌុច លីដា ត្រូវកម្លាំងចម្រុះ​នៃអធិការដ្ឋាននគរបាលខណ្ឌ​៧មករា​ ដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង​ ធ្វើ​ការ​នាំខ្លួនយកមក​ផាកពិន័យ​ជាទឹកប្រាក់​ ២លានរៀល​ ខណៈ​អ្នកនាង​ ឌុច​ លីដា​ បានបើកបរក្រោម​ស្ថានភាព​ជាតិ​អាល់កុល​ ០,៨០មីលីក្រាម/១លីត្រខ្យល់​​ រួម​ដំណើរ​ជាមួយនិងតារា​ចម្រៀង​ស្រី​ម្នាក់ទៀត​ គឺអ្នកនាង​ ហង្ស សុជាតា។ នេះបេីយោង​តាមការបញ្ជាក់ពី​មន្រ្តីនគរបាលជំនាញ​ចរាចរណ៍​ នៃអធិការដ្ឋាននគរបាលខណ្ឌ​ ៧មករា​ នៅព្រឹកថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៤។ 


គួរជម្រាបជូនថា​ អ្នកនាង​ ឌុច លីដា ត្រូវបានកម្លាំងនគរបាលខណ្ឌ​ ៧មករា​ នាំខ្លួនយកទៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដេីម្បីដោះស្រាយតាម​នីតិវិធី​ ខណៈ​ខ្លួនបានបើកបររថយន្តក្នុងស្ថានភាពស្រវឹង កាលពីរាត្រីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤។


ជាមួយគ្នានេះ​ ជុំវិញករណីនេះ ! អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង TikTok កំពុងផ្ទុះ ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមានវីដេអូបង្ហាញពីការ ឃាត់ខ្លួនតារាស្រី ២រូប គឺអ្នកនាង ឌុច​ លីដា​ និង អ្នកនាង ហង្ស សុជាតា​ នៅត្រង់ចំណុចគោលដៅអន្តរាគមន៍ ត្រួតពិនិត្យជាតិផ្ទុះ និងជាតិអាល់កុល នៅក្នុងមូលដ្ឋាន ខណ្ឌ​ ៧មករា រាជធានីភ្នំពេញ។ 


តារាស្រី ២ រូបខាងលើ ត្រូវបានជាប់នៅបារាសអន្តរាគមន៍របស់សមត្ថកិច្ច ខណ្ឌ ៧ មករា ដោយក្នុងនោះ អ្នកនាង ឌុច លីដា​ ជាអ្នកបើកបរ រីឯអ្នកនាង ហង្ស សុជាតា ជាអ្នករួមដំណើរ។ យ៉ាងណាមិញក្រោយពីបានជាប់នៅបារាសនិងមានការ ជជែកគ្នាជាច្រើនម៉ោងហើយនោះ តារាស្រីទាំង ២រូបក៏ត្រូវ បានសមត្ថកិច្ចបញ្ជូនទៅអធិការខណ្ឌទាំងមនុស្សនិង រថយន្ត។


មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ​ ៧មករា​ បានបញ្ជាក់ថា​ ក្រោយ​ធ្វើ​ការ​ផាកពិន័យ​លេីកអ្នកនាង ឌុច លីដា​ ជាអ្នកបើកបរ​ទៅតាម​នីតិវិធី​រួច​រាល់​ ក៏បានឱ្យក្រុម​គ្រួសារ​មកទទួល​យក​អ្នកនាង​ ឱ្យត្រឡប់ទៅផ្ទះវិញទាំងយប់ផងដែរ។ 


ជាមួយគ្នានេះ​ អ្នកនាង​ ហង្ស​ សុជាតា​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​នៅព្រឹកថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖ សូមជំរាបជូនបងប្អូនមហាជនទាំងអស់នឹងហ្វេនហ្វេននាងខ្ញុំដែរស្រលាញ់នឹងបារម្មណ៍ពីសុខទុក្ខនាងខ្ញុំ ទាំងពីរ ចំពោះបញ្ហាបានបញ្ចប់រួចរាល់ហើយ តាំងពីយប់ហ្លួង គ្រាន់តែpageខ្លះគាត់ចង់គេងចំណេញ ពីរឿងនេះ នឹងផុសបំភ្លើសនឹងបំពុល ដើម្បីទៀមទារ views សូមអរគុណបងប្អូនសំរាប់ការដែរស្រលាញ់នឹង បារម្មណ៍ ពីនាងខ្ញុំទាំងពីរ​ ដើម្បីតែឆ្អែតក្រពះខ្លួនអែង មកបំពានដល់ខ្ញុំដែលគ្មានកំហុស តើបងប្អូនគិតថាសមអត់ នេះជាទង្វើរអ្វី ទៅ សំរាប់បងប្អូនកាន់ page មួយចំនួន សូមពិចារណាតាមការគួរ៕







Post a Comment

Previous Post Next Post

Kdaily-news ads