Top News

ភ្ញាក់ផ្អើល! ក្រោយមីងក្មួយ ២នាក់ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងផ្ទះ រហូតជះក្លិនដល់អ្នកជិតខាង..



ភ្ញាក់ផ្អើល! ក្រោយមីងក្មួយ ២នាក់ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងផ្ទះ រហូតជះក្លិនដល់អ្នកជិតខាង..


កំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែអ្នកជិតខាងក្រោយធុំក្លិនស្អុយក៏បានអើតតាមបង្អួចស្រាប់តែឃើញសាកសពមនុស្សម្នាក់ស្លាប់ក្នុងផ្ទះ ក្រោយមកបានឃើញសពមនុស្សម្នាក់ទៀតដេកស្លាប់នៅក្នុងផ្ទះជាមួយគ្នា នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។


បើតាមសំដីអ្នកជិតខាង កាលពីជាងកន្លះខែមុន បានឃើញឈ្មោះ ម៉ូវ យឺន បានដើរចេញមកលេងខាងក្រៅជាមួយអ្នកជិតខាងដែរ ហើយក្រោយមកក៏បាត់មិនឃើញចេញពីផ្ទះមកក្រៅទៀតឡើយ។ ក្រោយមកប្រហែលជាជាងមួយសប្តាហ៍មុន អ្នកជិតខាងក៏លែងបានឮសំឡេងស្រែកច្រៀង និងឡូឡារបស់ ឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ធ នោះទៀតទេ។

លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា អ្នកដែលស្លាប់ទាំង២ ឈ្មោះ ម៉ូវ យឺន អាយុ៧៧ឆ្នាំត្រូវជាមីង និងឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ឋ អាយុ៤២ឆ្នាំ ត្រូវជាក្មួយ អ្នកទាំង២ ជាមីងក្មួយនឹងគ្នា។ ឈ្មោះ ម៉ៅ សុលីនបញ្ញារិទ្ធ ជាមនុស្សសរសៃប្រសាទ មានចរិតកាច តែងតែគុបដុំថ្មទៅលើរថយន្ត។ដោយសារតែស្ថានភាពលំបាកបែបនេះ ត្រូវបានក្រុមគ្រួសារបង្ខាំងឲ្យនៅក្នុងបន្ទប់ចាក់សោរពីក្រៅ ដោយមានម្ដាយមីងជាអ្នកមើលថែច្រើនឆ្នាំមកហើយ។

លោក ប៉ុល វុទ្ធី បន្តថា ផ្អែកតាមការស្រាវជ្រាវ និងពិនិត្យធ្វើកោសល្យវិច័យ និងផ្អែកតាមអ្នកជិតខាង សពឈ្មោះ ម៉ូវ យឺន អាចស្លាប់ជាង១៥ថ្ងៃមុន ដោយសារជម្ងឺ ឬខ្យល់គ។ លុះក្រោយមកដោយសារគ្មានអ្នកមើលថែរ ឱ្យបាយទឹក ឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ធ ដែលជាប់ក្នុងបន្ទប់នោះ ក៏បានស្លាប់តាមក្រោយប្រហែល៧ថ្ងៃមុនមានការភ្ញាក់ផ្អើលនេះ៕






Post a Comment

Previous Post Next Post

Kdaily-news ads