Top News

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់នាំគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល..



ឃាត់ខ្លួនជនជាតិវៀតណាម២នាក់នាំគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល..


ខេត្តស្ទឹងត្រែង៖ ជនជាតិវៀតណាមចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍គរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៤ ខណៈត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង ប្រទះឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន។


មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤កញ្ញា២០២៤ រថយន្តក្រុង ចំណុះ៤៥កៅអីពាក់ស្លាកលេខឡាវ 7979ដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿងត្រូវបានរកឃើញមានផ្ទុកម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ ។


ថ្នាំញៀនទាំងនោះរួមមាន ២៧ដុំធំ ជាប្រភេទក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង សង្ស័យជាប្រភេទថ្នាំគ្រវី  ១០ដុំធំ។ជាប្រភេទម្សៅសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន,   គ្រាប់ក្រហមតូចៗ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា  និងក្រាមពណ៌សថ្លា ១កញ្ចប់តូច។

ក្រោយពីមានការសង្ស័យប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធីបន្ត។

 

ទាក់ទិនចំនួនសរុបប៉ុន្មាននោះនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេដោយរង់ចាំបន្តនីតិវិធីធ្វើតេស្តរកសារធាតុញៀននិងថ្លឹងទម្ងន់សុទ្ធទើបច្បាស់លាស់៕






Post a Comment

Previous Post Next Post

Kdaily-news ads